ខេត្តសៀមរាប៖ បុរសម្នាក់ផឹកស្រាស្រវឹងជោករាល់ថ្ងៃ ដើរទ្រេតទ្រោតមកធ្លាក់ចូលក្នុងអណ្ដូងនៅមុខបន្ទប់ជួល បណ្ដាលឲ្យស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

ជនរងគ្រោះឈ្មោះ ត្រេន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ៣៦ឆ្នាំ មុរបរកម្មករ មានស្រុកកំណើតភូមិអង្គរភាស ឃុំអ្ងគរភាស ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅ បណ្តោះអាសន្នក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។


មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ត្រេន បានផឹកស្រាស្រវឹងជោក ដើរទ្រេតទ្រោតមកធ្លាក់ចូលក្នុងអណ្ដូងមួយនៅមុខបន្ទប់ជួល ដែលមានជម្រៅប្រហែល ៤.៥០ម៉ែត្រ ពេលធ្លាក់ទៅបានប៉ះទង្គិចក្បាល នឹងអណ្តូងមានស្នាមរយះប្រហែល ៤ស.ម បណ្ដាលឲ្យស្លាប់ក្នុងអណ្ដូងនោះតែម្ដង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យពុំមានស្នាកស្នាមអ្វីពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ រួចបញ្ជាក់ថា មូលហេតុ៖ ស្រវឹងស្រា ដើរធ្លាក់ចូលក្នុងអណ្ដូង និងបានប្រគល់សពឲ្យម្ចាស់ផ្ទះ និងលោកមេភូមិខ្នារ រក្សាទុក រង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕