ភ្នំពេញ៖ ប៉ូលិសមាន់ចៀន គឺជាខ្សែភាពយន្តបែបកំប្លែងសើចចុកពោះហៀរទឹកភ្នែកពីដើមដល់ចប់។ ខ្សែភាពយន្តកូរ៉េនេះបង្ហាញពីសកម្មភាពបំពេញភារកិច្ចរបស់ប៉ូលិសបង្រ្កាបគ្រឿងញឿនមួយក្រុមដែលមានសមាជិកប្រាំនាក់សុទ្ធតែជាជើងខ្លាំងមានសមត្ថភាព ប៉ុន្តែរាល់ពេលដែលពួកគេចេញបេសកកម្មម្តងៗហាក់មិនសូវរលូនសោះ ជាហេតុធ្វើឱ្យក្រុមរបស់គេគ្មានឱកាសនឹងសាងស្នាដៃអ្វីដើម្បីឡើងដំណែងល្អ។

មិនយូរប៉ុន្មានអ្វីដែលពួកគេរង់ចាំហើយ ក៏ជាឱកាសឱ្យពួកគេអាចឡើងតំណែងនោះបានមកដល់ គឺពួកគេទទួលបានបេសកកម្មដ៏សំខាន់មួយដើម្បីតាមដានឧក្រឹដ្ឋជនជួញដូរគ្រឿងញៀនដ៏សកម្មមួយក្រុម ដែលពួកនោះមានសមាជិកច្រើននិងបណ្តាញស្ទើរគ្រប់ទីកន្លែង ហើយដើម្បីបំពេញបេសកកម្មនេះក្រុមប៉ូលិសបង្រ្កាបគ្រឿងញៀនមួយក្រុមនោះត្រូវបន្លំខ្លួនប្រើសមាសភាពជាអ្នកលក់មាន់ចៀន ធ្វើយ៉ាងណាលាក់បាំងការពិតកុំឱ្យជនល្មើសទាំងដឹង។ 

ចង់ដឹងថាបេសកម្មក្នុងការតាមចាប់ជនល្មើសគ្រឿងញៀនរបស់ពួកគេបានសម្រេចឫយ៉ាងណានោះកុំភ្លេចតាមដានទស្សនាខ្សែភាពយន្តរឿងប៉ូលីសមាន់ចៀនដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តលេជេន ទាំងនៅភ្នំពេញ និងសៀមរាប ចាប់ពីថ្ងៃនេះតទៅ ៕