ភ្នំពេញ៖ កុមារីម្នាក់ខឹងម្ដាយស្ដីបន្ទោសរឿងលេងទូរស័ព្ទច្រើនមិនគិតរៀនសូត្រ ក៏សម្រេចចុះចោលផ្ទះបាត់ធ្វើឲ្យក្រុមគ្រួសារដើរកមិនឃើញ ក៏មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ២ ឲ្យជួយស្វែងរក ។ ហេតុការនេះបង្ករឲ្យមានភ្ញាក់ផ្អើល កាលពី៩ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

ក្មេងស្រីដែលចុះចោលផ្ទះមានឈ្មោះសុខ ស្រីភុង អាយុ១៣ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

បើតាមសម្តីស្រ្តីឈ្មោះសុខ រឿង អាយុ៣៤ឆ្នាំ ត្រូវជាម្ដាយបានប្រាប់ទាំងទឹកភ្នែកថា កាលថ្ងៃទី១២ខែសីហាឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ គាត់បានឃើញកូនស្រីរបស់គាត់យកទូរស័ព្ទរបស់យាយមកលេងហ្គេម រូបគាត់បានស្ដីបន្ទោសឲ្យបន្តិចបន្ទួច ហើយក៏ចប់ទៅតែមិននឹកស្មានថាកូនស្រីគាត់ខឹងរហូតដល់ថ្នាក់ចុះចោលផ្ទះបែបនេះទេ។

លុះដល់ម៉ោង៣ខែឆ្នាំដដែល បានដឹងថាបាត់កូនស្រីទើក្រុមគ្រួសារនាំគ្នាដើររកផ្ទះបងប្អូន និងផ្ទះមិត្តភក្ដិ គ្រប់ច្រកល្ហក តែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ក្រុមគ្រួសារសម្រេចចិត្តមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចស្វែងរកកូនស្រីរបស់គាត់ផង ៕