ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជិត៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ដាច់ខ្សែកាប្លិ៍យោងម៉ូទ័រពីលើអគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើកម្មករម្នាក់ បណ្តាលឲ្យ ជនរងគ្រោះស្លាប់ភ្លាមៗ នៅចំណុចការដ្ឋានសាងសង់អគារថ្មី (ពុំទាន់មានផ្លាកយីហោ) នៅជិតផ្លូវពីគមនាគមន៍ចាស់ ទៅបុរីគុជអាសុី ស្ថិតក្នុងក្រុម១៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

ជនរងគ្រោះឈ្មោះយា ឡាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូូមិប្រឹក្សា ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) រង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ ចុះមកត្រួតពិនិត្យ ធ្វើកោសល្យវិច័យ មុនប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕