ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន OPPO ប្រកាសផ្តល់ពានរង្វាន់ដល់អ្នកថតរូបដែលមានភាពច្នៃប្រឌិតខ្ពស់ឆ្នាំ ២០១៩ ឬ OPPO Creators Awards 2019 នៅក្នុងកម្មវិធីបើកសម្ពោធសមាគមថតរូបរបស់ខ្លួន។ ចាប់តាំងពីមានកម្មវិធីប្រកួតជាលើកដំបូងដែលមានឈ្មោះថា“ See Beyond” (#SeeBeyondWithOPPO) ទទួលបានការគាំទ្រច្រើននូវចំនួនអ្នកចូលមើលរាប់លាននាក់ និងមានការបញ្ចេញយោបល់លើកម្មវិធីនេះរាប់ពាន់ផងដែរ ដោយពួកគេបានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេមកលើសមត្ថភាពថតរូបរបស់ទូរស័ព្ទដៃ OPPO ដែលជាប្រេនទូរស័ព្ទដែលតែងតែមានភាពច្នៃប្រឌិតខ្ពស់ជានិច្ច។

ប្រភេទរូបថតដែលអាចនឹងមានឱកាសទទួលបានពានរង្វាន់ អ្នកថតរូបបែបច្នៃប្រឌិតឆ្នាំ ២០១៩ នេះ ត្រូវផ្អែកទៅលើប្រភេទរូបថតស្តីអំពីស្ថានភាពពេលរាត្រី (Night) បង្កប់គំនិតច្នៃប្រឌិតថ្មីៗ (Creativity) សំដៅលើទេសភាព(Landscape)និង សំដៅលើ មនុស្សទូទៅ(People)។ អ្នកឧបត្ថម្ភគាំទ្ររង្វាន់ធំមានចំនួនពីរ ទី១គឺក្រុមហ៊ុន OPPO និងទី២គឺបានក្រុមហ៊ុន OPEN ដែលពួកគេនឹងផ្តល់នូវថវិការង្វាន់សរុបចំនួន៧.៥០០ដុល្លារ, ហើយអ្នកឈ្នះនឹងមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី The OPPO Photography Talent Programនាពេលខាងមុខ។ ចំណែកបេក្ខភាពចំនួន១០នាក់ផ្សេងទៀត នឹងទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០ ដុល្លារក្នុងម្នាក់ៗ ព្រមទាំងបេក្ខភាព៥នាក់បន្ទាប់ទៀត នឹងទទួលបានទូរស័ព្ទ OPPO Reno 10X Zoom ម្នាក់មួយគ្រឿងផងដែរ ។

ស្របពេលជាមួយគ្នានោះដែរ អ្នកថតរូបជំនាញម្នាក់ដែលមានឈ្មោះថា Nan Shan បានបង្ហាញពីស្ទីលនៃការថតរូបស្តីពីរបៀបនៃការជ្រមុជទឹក ឬ “Fish are diving” របស់លោក ដោយលោកបាននិយាយថា បច្ចុប្បន្នការថតរូបនៅលើស្មាតហ្វូនកាន់តែមានប្រជាប្រិយភាពខ្លាំងដែលធ្វើឲ្យអ្នកថតរូបកាន់តែមានភាពងាយស្រួលហើយវាធ្វើឱ្យអ្នកថតរូបរីករាយនឹងការចាប់ប្លង់ថតរូបបែបធម្មជាតិនិងថតភាពពិតៗ ។ មិនតែប៉ុណ្ណោះអ្នកឈ្នះក្នុងកម្មវិធី The OPPO Photography Talent Program នឹងអាចចូលរួមចូលកម្មវិធីមួយក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការរចនាទម្រង់នានាដើម្បីជម្រុញភាពច្នៃប្រឌិតក្នុងវិស័យថតរូប ហើយនៅក្នុងកម្មវិធីនេះដែរ​នឹងមានការចូលរួមពីក្រុមអ្នកជំនាញថតរូបល្បីៗលំដាប់ពិភពលោកដែលមានបទពិសោធន៍ដោយផ្ទាល់។ ហើយនៅខែសីហានេះ OPPO នឹងរៀបចំកម្មវិធីតាំងពិពណ៌ Creators Awards Exhibition នៅទីក្រុងសៀងហៃ ប្រទេសចិន និង Amsterdam ប្រទេសហូឡង់ ដើម្បីបង្ហាញនូវរូបថតរបស់ជ័យលាភីតែម្តង។

រូបថតដែលឈ្នះការប្រកួតនេះនឹងត្រូវដាក់បង្ហាញនៅលើផ្ទាំង Wallpaper របស់ OPPO ព្រមទាំងធ្វើការបោះពុម្ពផ្សាយពាណិជ្ជកម្មទាំងក្នុងស្រុក និង នៅលើពិភពលោកផងដែរ។ សូមបញ្ជាក់ថាស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO គឺ Reno 10X Zoom បានកំពុងឆក់យកបេះដូងអ្នកដែលស្រលាញ់ការថតរូប និង អ្នកដែលតែងតែស្រមើស្រម៉ៃលើគំនិតច្នៃប្រឌិតខ្ពស់នៅទូទាំងពិភពលោក ព្រោះស្មាតហ្វូននេះ បាន Set Up ជាមួយនឹងកាមេរ៉ា៣គ្រាប់ ដូចជាកាមេរ៉ាមេ កាមេរ៉ាពង្រីកមុំ កាមេរ៉ខា Zoom ប្រវែងវែង ដែលទទួលស្គាល់ថាជាស្មាតហ្វូនដែលអាចចាប់យករូបភាពច្បាស់គួរឱ្យចាប់អារម្មណ៍ស្ទើរតែគ្រប់ សេណារីយ៉ូលើទាំងអស់នៃប្លង់ថតរូប សម្រាប់អ្នកដែលស្រលាញ់បច្ចេកវិទ្យាកាមេរ៉ា និងប្រកបដោយបទពិសោធន៍ក្នុងការប្រើប្រាស់ ៕