ប្រសិនជាអ្នកបរិភោគផ្លែទទឹម ហើយសូមកុំបោះសំបកវាចោល​ ថ្មីៗនេះនៅប្រទេសរុស្សីគេបានរកឃើញ នូវអត្ថប្រយោជន៏ជាច្រើនពីសំបកទទឹមដែលមានលក្ខណះពិសេសក្នុងការព្យាបាលជំងឺ រលាកខ្នែងពោះវៀន រាកមួល និងរលាកក្រពះយ៉ាងស័ក្ដិសិទ្ធ ហើយរបកគំហើញថ្មីនេះត្រូវបានចុះកម្មសិទ្ធិបញ្ញានៅប្រទេសរុស្ស៊ី។

ចង់ដឹងថាវាមានប្រសិទ្ធភាពយ៉ាងណាខ្លះសូមតាមដាន ដូចខាងក្រោម៖
+រូបមន្តគឺៈ
-សំបកទទឹមក្រៀមពី10-12gram

+អនុវត្តៈ
-ដាក់សំបកទទឹមក្រៀមចូលក្នុងកែវទឹកក្តៅ
-យកគំរបបិទឲ្យជិត ទុកក្នុងរង្វង់ពី ២៥-៣០ នាទី
ឱសថបូរាណព្យាបាលរោគក្រពះ ប្រព័ន្ធរំលាយអាហារ ត្រូវបានរៀបចំរួច។

+របៀបប្រើព្យាបាលៈ

ចំពោះរោគរាកមួលរាករូសអាសន្នរោគរលាកខ្នែងពោះវៀនៈ ក្រោយពេលត្រាំក្នុងទឹកក្តៅពី២៥-៣០នាទី,ចូរអ្នកផឹក1/2កែវ(100 ml)។ប្រសិនបើអការរោគមានការថយចុះ គឺពុំចាំបាច់ផឹកទៀតទេ។ប៉ុន្តែបើពុំទាន់ធូរស្បើយទេ ចូរបន្តផឹកទឹកថ្នាំដែលនៅសល់ក្រោយពេលផឹកលើកដំបូង ៣ម៉ោង។ អ្នកនឹងដឹងលទ្ធផលនៅ ៥ម៉ោង ក្រោយ។

+វិធីប្រើ:

សំរាប់រោគរលាកក្រពះ រលាកពោះវៀនតូច និងពោះវៀនធំៈ
-អ្នកយកទឹកថ្នាំកន្លះកែវ(100 ml) ចែកជា៤ចំណែកស្មើៗគ្នា។ក្នុង១ចំណែកស្មើនឹង 25 ml ផឹកពេលព្រឹកពោះទទេ។ដូចគ្នានេះ អ្នកផឹកពេលថ្ងៃត្រង់ល្ងាច និងយប់(មុនពេលចូលដំណេក)។
ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ត្រូវផឹកឲ្យបានទៀងទាត់រយៈពេលជាប់ក្នុង៧ថ្ងៃនោះជំងឺខាងលើនឹងរលាយបាត់។

+កំណត់ចំណាំ
-ដើម្បីមានប្រសិទ្ធភាពពេញលេញ គប្បីជ្រើសយកផ្លែទទឹមស្អាតពុំមានគីមីបកយកសំបករួចហាលឲ្យក្រៀមទុកប្រើប្រាស់ចែករំលែក។
-អំឡុងពេលពិសារថ្នាំ ហាមកុំឲ្យផឹកគ្រឿងស្រវឹង ហើយហូបចុកធម្មតា ៕