ភ្នំពេញ​ ៩សីហា​ ២០១៩៖ ក្រុមហ៊ុនសែលកាត (Cellcard) ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ នៅប្រទេសកម្ពុជា ថ្ងៃនេះ បានប្រកាសបើកការប្រកួតរាំចាប់ក្តាមគ្រោង ឬ  “Show Me Kdam Challenge” ដែលជាការប្រកួតក្បាច់រាំ​ដ៏ពេញនិយម​ និង សប្បាយរីករាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ 

ការប្រកួតក្បាច់រាំនេះ​​​​ នឹងបើកឲ្យអ្នកដែលចូលចិត្តការរាំចូលរួម ហើយនឹងធ្វើឡើងរហូតដល់ថ្ងៃទី១៥ សីហា ២០១៩​។ បេក្ខជនចូលរួមប្រកួតទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា iPhone XS Max ចំនួន ១គ្រឿង Samsung Galaxy S10 Plus ១គ្រឿង GoPro Hero7 ១គ្រឿង និងសេវាប្រើប្រាស់អិនធើណិត ពេញមួយឆ្នាំដោយឥតគិតថ្លៃ។ អ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃទី 1 កញ្ញា  នៅលើទំព័រហ្វេសប៊ុករបស់សែលកាត។  

បទចាប់ក្តាម​​ ឬ​ ​ចង្វាក់​រាំ​​ចាប់​​ក្តាម​​​​​ ជា​បទពេញនិយមខ្លាំងនាកំឡុង ទស្សវត្សន៍ទី9០ ដែលត្រូវបាន ​យក​ទៅ​កែសម្រួលធ្វើជាចង្វាក់ Remix ជាច្រើនបែប ហើយទទួល បាន​ភាពកក្រើកខ្លាំង នៅក្នុងបណ្តាញអិនធើណិត ។ អ្នកចូលរួម​ប្រកួត ​ត្រូវតែចាំថាមិនមែនរាល់ចង្វាក់រាំ ទាំងអស់សុទ្ធតែ ជួយអោយ ឈ្នះនោះ ទេ​។ ក្នុងនោះមានក្បាច់រាំមួយចំនួន ដែលតម្រូវឱ្យបេក្ខជន ឬបេក្ខនារីរៀនដើម្បីប្រកួតប្រជែង​។    

ក្បាច់រាំ​ ទាំងនេះអាចរៀនបានតាមរយៈវីដេអូបង្ហោះនៅទីនេះ។​ 

ប្រសិនបើអ្នកដឹងពីក្បាច់រាំនេះហើយ សូមធ្វើការទាញយកបទ “ចាប់ក្តាម” ហើយធ្វើការថតវីដេអូ។ បន្ទាប់មកបង្ហោះវីដេអូរបស់អ្នក នៅលើហ្វេសប៊ុកជាសាធារណៈ និងសូមចុចសញ្ញាទ្រុងជ្រូក# ហើយសរសេរថា #ShowMeKdamChallenge។សូមធ្វើការផ្ញើរវីដេអូនេះ (Tag) ទៅមិត្តភិក្តរបស់អ្នក ព្រមទាំង @CellcardPlay ផងដែរ។ វីដេអូទាំងអស់ នឹងត្រូវបានធ្វើការវិនិច្ឆ័យ ទៅលើភាពថ្នៃប្រឌិត ការប្រើប្រាស់ក្បាច់រាំ និងគុណភាពនៃការថត។ អ្នកឈ្នះទាំង១០នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មពិធីប្រគុំតន្ត្រី A1 នៃស្ថានីយ៍ទូរទស្សន៍ MyTV។ 

លោក អៀន វ៉ាត់សុន( Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា “ការប្រកួតរាំ show me Kdam Challenge ជាផ្នែកនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ដើម្បីផ្តល់ឱកាសឲ្យយុវវ័យកម្ពុជាបញ្ចេញសមត្ថភាព។​

ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនដ៏ឈានមុខ និងតែងតែផ្តល់ភាពសប្បាយរីករាយ ហើយនេះគឺជាអ្វី ដែលយើងសង្ឃឹមថា ការប្រកួត Show Me Kdam Challenge នឹងផ្តល់ភាពសប្បាយរីករាយជូនអ្នក។ ការប្រលងរាំនេះ ស្របគ្នានឹងបេសកកម្មរបស់យើង ដើម្បីចូលរួមជាមួយ យុវជន និង លើកកម្ពស់ទេពកោសល្យ នៅក្នុងប្រទេស។”

សម្រាប់ព័ត៌មានបន្ថែម និង ព្រឹត្តិការណ៍នាពេលខាងមុខ សូមចូលទៅកាន់  ទំព័រហ្វេសប៊ុក របស់ Cellcard Play ៕