ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ចំណុះអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានប្រទះក្មេងស្រី០២នាក់ មិនដឹងមកពីណា បាននាំគ្នាមកអង្គុយនៅការ៉ាសសាំង PTT ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ហើយបានយកមកថែរក្សាទុកនៅប៉ុស្តិ៍បែកចាន និងបានផ្សព្វផ្សាយជូនដំណឹងតាមភូមិ តែមិនទាន់រកសាច់ញាតិណាមករកនៅឡើយទេ ។

សមត្ថកិច្ចប៉ុស្តិ៍បែកចាន បានប្រកាសថា បើបងប្អូនណា មានបាត់កូនស្រី២នាក់ដូចមានភិនភាគក្នុងរូបថតនេះ ចូមមកទាក់ទងសមត្ថកិច្ចប៉ុស្តិ៍បែកចាន យកត្រឡប់ទៅផ្ទះវិញ ៕