ចិន៖ កាលពីពេលថ្មីៗនេះ បុរសចិនវ័យចំណាស់ម្នាក់បានធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនឹកថា គាត់លង់ទឹកស្លាប់ ព្រោះគេឃើញគាត់អណ្ដែតទឹកដូចជាសាកសពអ៊ីចឹង តែផ្ទុយទៅវិញ គាត់គ្រាន់តែចុះត្រាំទឹក អាចបណ្ដាលមកពីគាត់ស្រវឹង ឬក្ដៅខ្លាំងពេកតែប៉ុណ្ណោះ ។ ករណីខាងលើនេះ បានកើតឡើងនៅក្នុងតំបន់មួយនៃទីក្រុងប៉េកាំង ប្រទេសចិន ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថា ប្រទះឃើញសាកសពបុរសចំណាស់ម្នាក់វ័យប្រហែល ៦០ ទៅ ៧០ឆ្នាំ អណ្ដែតទឹក ខ្លះនិយាយថា បានឃើញបុរសចំណាស់អណ្ដែតទឹក ហើយមានកំរើករាងកាយបន្តិចៗសង្ស័យនៅមានដង្ហើម ទើបសុំឲ្យសមត្ថកិច្ចមកឲ្យលឿនបន្តិច ដើម្បីត្រួតពិនិត្យ ។ 

ក្រោយពីមានសេចក្ដីរាយការខាងលើនេះ សមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ហើយបានហួសចិត្តយ៉ាងខ្លាំង ព្រោះតែលោកតាម្នាក់នោះមិនមែនៈជាសាកសពឡើយ ពោលគឺគាត់គ្រាន់តែចុះទៅត្រាំទឹកតែប៉ុណ្ណោះ ដោយសង្ស័យថា អាចបណ្ដាលមកពីគាត់ស្រវឹងស្រា ឬក្ដៅ ៕

សហការី KBN

ប្រភព៖ kapook