ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ បានយកសត្វក្របីទៅឃ្វាលឲ្យស៊ីស្មៅដូចសព្វដង តែអកុសល បែរជាលង់ស្លាប់ព្រែកស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង២០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចព្រែកជរ ស្ថិតភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ។
ជនរងគ្រោះដែលលង់ទឹកព្រែកស្លាប់ចោលប្រពន្ធកូននេះ មានឈ្មោះវ៉ាន់ រ៉ែន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដេញក្របីរបស់ខ្លួនយកទៅឃ្វាលដូចសព្វដង ហើយពេលនោះ ជនរងគ្រោះបានហែលឆ្លងទឹកព្រែកជរ ផ្លូវជាតិលេខ៧ ត្រង់ព្រំប្រទល់ភូមិស្អំ និងភូមិ៧មករា តែមិនផុត ក៏បណ្តាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័មតែម្តង លុះពេលរកសពជនរងគ្រោះឃើញ ទើបក្រុមគ្រួសារជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ ហើយបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕