ខេត្តកណ្តាល៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ឃាត់ខ្លួនប្តីប្រពន្ធមួយគូ ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុច ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ។
ជនសង្ស័យប្តីប្រពន្ធទាំង២នាក់នោះ ៖ ឈ្មោះ ភុន កម្សត់ ហៅ ម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងប្ដីឈ្មោះ អេង អៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ។

អ្នកទាំង២នាក់មានទីលំនៅបច្ចុប្បន្នភូមិ ក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ។ វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន ។ ទូរសព្ទ័ដៃចំនួន២គ្រឿង (ម៉ាកណូគាអិនចុចពិល និងម៉ាកអាយហ្វូនហ្វាយ ពណ៌ស )
ជនសង្ស័យគយ ស្រុកស្អាង ។
ជនសង្ស័យប្តីប្រពន្ធទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវីធី៕