ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះប៉ូលិសសង្កាត់ឃោគក្រាម ក្រុងបាងកក បានឃាត់ខ្លួនស្ត្រីវ័យក្មេងម្នាក់ ក្រោយពីស៊ើបដឹងថា នាងបានជួលឃាតករចំនួន២នាក់ បាញ់សម្លាប់ម្ដាយបង្កើតខ្លួនឯង ដើម្បីយកទ្រព្យសម្បត្តិក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានបាត (៣២៥,០០០ដុល្លារ) ។

ក្រៅពីឃាត់ខ្លួនស្ត្រីខាងលើហើយនោះ ប៉ូលិសក៏បានឃាត់ខ្លួនបានជនស៊ីឈ្នួលសម្លាប់មនុស្ស២នាក់ ក្នុងនោះមានអាយុ ៤០ឆ្នាំ និង៣៥ឆ្នាំ ហើយចំពោះគំរោងនេះ គឺពួកគេបានរៀបចំទុករយៈពេល ១ខែមកហើយ តែនៅថ្ងៃចេញប្រតិបត្តិការពួកគេក៏បានបាញ់ទៅលើជនរងគ្រោះ ពុំចំកន្លែងសំខាន់ ដូច្នេះគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ និងត្រូវបានសង្គ្រោះភ្លាមៗផងដែរ ។ 

នៅចំពោះមុខសមត្ថកិច្ចកូនស្រីតិរច្ឆានបានសារភាពថា ខ្លួនពិតជាបានជួលឃាតករសម្លាប់ម្ដាយបង្កើតខ្លួនពិតប្រាកដមែនក្នុងតម្លៃ ២០ម៉ឺនបាត (៦,៥០០ដុល្លារ) ក្នុងគោលបំណងយកទ្រព្យសម្បត្តិ ដែលម្ដាយមានខ្ទង់ ១០លានបាត ហើយណាមួយត្រូវការប្រាក់ដើម្បីធានាប្ដីនាងចេញពីគុក ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផង ។ 

សូមបញ្ជាក់ថា ខណៈពេលនេះប៉ូលិសបានរៀបចំសំណុំរឿង ដើម្បីបញ្ជូនក្រុមជនសង្ស័យទៅដោះស្រាយតាមច្បាប់ ៕

សហការី KBN

ប្រភព៖ kapook