ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហមរេដអាន បន្តប្រគល់រង្វាន់ម៉ូតូZoomerX ដល់អតិថិជន០២រូបទៀត នៅស្រុកល្វាឯម និង ស្រុកកោះធំ។

អ្នកឈ្នះរង្វាន់ម៉ូតូZoomerXនៅខេត្តកណ្តាលទាំងពីររូបថ្ងៃនេះមាន៖

អ្នកឈ្នះទី១ៈ ឈ្មោះ អាត គន្ធា ភេទស្រី អាយុ៤៣ឆ្នាំ ជាកសិករដាំល្ហុង រស់នៅភូមិកោះរៈ ឃុំកោះរៈ ស្រុកល្វាឯម។ បងស្រីបានប្រាប់អ្នកយកព័ត៌មានយើងថា គាត់កំពុងពិបាកចិត្តរាល់ថ្ងៃដោយមិនដឹងធ្វើ យ៉ាងម៉េចរកលុយ ទិញម៉ូតូចាស់មួយឱ្យកូនជិះទៅរៀនបាន បើកូនប្រឡងបាក់ឌុបអាទិត្យក្រោយនេះជាប់ នឹងត្រូវទៅរៀនឆ្ងាយ តែចៃដន្យសំណាងមកដល់បានរង្វាន់ម៉ូតូសេរីទំនើបឱ្យកូនតែម្តង ។

អ្នកឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំងរេដអាននៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល

ថ្ងៃនោះពេលត្រឡប់មកពីបេះល្ហុងវិញ បងបានប្រើកូនទៅទិញភេសជ្ជៈប៉ូវកម្លាំងរេដអានចំនួន០៣កំប៉ុង ទុកហូបជុំគ្នាពេលហូបបាយ ស្រាប់តែគាស់រេដអានកំប៉ុងទី២ភ្លាមឃើញរូបម៉ូតូតែម្តង ធ្វើឱ្យបងស្រីរំភើប រហូតដល់លោតពេញផ្ទះលែងខ្មាស់កូន ហើយក៏បានឱ្យអ្នកលក់ជួយទាក់ទងទៅក្រុមហ៊ុនដើម្បីបើករង្វាន់។

អ្នកលក់ភេសជ្ជៈប៉ូវកម្លាំងរេដអាន នៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល

អ្នកឈ្នះទី២៖  មានឈ្មោះ ហេង ហុក ភេទប្រុស អាយុ៦៤ឆ្នាំ ជាកសិករដាំស្វាយ រស់នៅភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ។ ពូហុកបានប្រាប់ថាគាត់តែងតែញ៉ាំរេដអានជាប្រចាំពេលធ្វើការបែកញើស អស់កម្លាំង។ គាត់មិនគិតថាមានសំណាងត្រូវរង្វាន់ពីរេដអានដូចគេនោះទេ គ្រាន់តែប៉ុន្មានខែមុនបានដឹងថា អ្នកគាត់ស្គាល់នៅឃុំកោះខែលត្រូវរង្វាន់ម៉ូតូពីរេដអានដែរ។ គាត់បន្ថែមថាថ្ងៃនោះគាត់មកពីបាញ់ថ្នាំបញ្ចេញ ផ្កាស្វាយវិញ គាត់ចូលទិញរេដអាន០១កំប៉ុងហូប ពេលគាស់ភ្លាមស្រាប់តែត្រូវរង្វាន់ម៉ូតូZoomerXនេះ តែម្តង។

រីឯអ្នកលក់ដែលបានលក់រេដអានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូZoomerXទាំងពីរនាក់វិញគឺ មានឈ្មោះ វ៉ន សុីម៉ុន ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកលក់រេដអាននៅភូមិកោះរៈ ស្រុកល្វាឯម និង ឈ្មោះ សឹក សុខហ៊ាង ភេទស្រី អាយុ៥៧ឆ្នាំ អ្នកលក់រេដអាននៅភូមិព្រែកបិ ស្រុកកោះធំ ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំង រេដអាន(Red Ant) ម្នាក់ៗ 50កេសផងដែរ។

អ្នកលក់ភេសជ្ជៈប៉ូវកម្លាំងរេដអាន នៅ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន លោក ឈាង ខេង ដែលបាននាំយករង្វាន់ទៅប្រគល់ជូន អតិថិជនថ្ងៃនេះ ក៏បានជូនពរដល់អតិថិជនរេដអានទាំងអស់មានឱកាសក្លាយជាអ្នកឈ្នះរង្វាន់ម៉ូតូZoomerX ជាបន្តបន្ទាប់ជាច្រើនគ្រឿងទៀត។ លោក ឈាង ខេង ក៏បានបញ្ជាក់ផងដែរថាក្រៅពីរង្វាន់ម៉ូតូZoomerX នៅលើក្រវិលកំប៉ុងរបស់ភេសជ្ជៈប៉ូវកម្លាំងរេដអាន ក៏មានរង្វាន់ធំៗជាប្រាក់ដុល្លារ និង ភេសជ្ជៈប៉ូវកម្លាំង រេដអាន០១កំប៉ុងៗ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។ ចំពោះអ្នកឈ្នះរង្វាន់ហើយមិនទាន់បានទទួល លោកនឹង ប្រឹងប្រែងជំរុញការដឹកទៅប្រគល់ឱ្យបានលឿន ព្រោះតែអ្នកត្រូវរង្វាន់មានកាន់តែច្រើនរហូតដល់ក្រុមការងារ មានការមមាញឹកខ្លាំង។