ជំងឺអាឡែហ្សី ​គឺជាប្រភេទជំងឺដែលអាចកើតឡើងលើមនុស្សគ្រប់វ័យ ភាគច្រើនមូលហេតុដែលនាំឲ្យកើតមានជំងឺនេះគឺបណ្ដាលមកពីប្រព័ន្ធភាពស៊ាំមានប្រតិកម្មទៅលើការប្រើប្រាស់សាប៊ូ គ្រឿងសម្អាង ដែលមានសារធាតុគីមីខ្ពស់ លំអងឃ្មុំពិស រឺសត្វចិញ្ចឹម ដែលស្បែកមិនអាចទទួលរង ហើយម្យ៉ាងទៀតគឺមកពីហ្សែនឪពុក ម្ដាយពីកំណើត កង្វះអនាម័យក្នុងការរស់នៅ។

រោគសញ្ញាប្រតិកម្មអាឡែហ្ស៊ីលើស្បែកដូចជាក្រហម, រមាស់និងហើម​ ច្រើនតែបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលមួយឬពីរសប្តាហ៍ដោយគ្មានការព្យាបាល រោគសញ្ញាផ្សេងទៀតដែលអាចកើតមានរួមមានពិបាកដកដង្ហើម ឬហើមមាត់និងមុខ។

ថ្មីនេះគេបានរកឃើញនូវវិធីសាស្រ្ដព្យាបាលធម្មជាតិថ្មីមួយ ដែលអាចព្យាបាលជំងឺនេះយ៉ាងមានប្រសិទ្ធភាព ហើយម្យ៉ាងទៀតជាថ្នាំប៉ូវកម្លាំងដែលជួយឲ្យរាង្គកាយរឹងមាំឈ្នះជំងឺ ចង់ដឹងថាវាមានប្រសិទ្ធយ៉ាងណានោះយើងនឹងបង្ហាញពីរបៀបធ្វើ ដូចខាងក្រោម៖

+ធាតុផ្សំ៖

-ម្រេចខ្មៅ ប្រមាណ១០០ គ្រាប់
-ខ្ញីស្រស់ៗ១មើមហាន់ជាចំណិតស្ដើងៗ
-ចេកណាំវ៉ាទុំដោយធម្មជាតិ ១ស្និត បើបានទុំលើដើមរឹតតែល្អ
-ទឹកឃ្មុំធម្មជាតិ។

+វិធីធ្វើ៖

-យកម្រេចខ្មៅកិនបំបែកតែកុំឲ្យបែកម៉ដ្ឋពេក
-បន្ទាប់មកយកម្រេចកិននេះ និងចំណិតខ្ញី ដែលហាន់រួចហើយ ដាក់រៀងបាតដបកែវ
-បកចេកណាមវ៉ាដាក់រៀងតាំងជាជួរត្រង់ ពីលើ
-រួចហើយចាក់ទឹកឃ្មុំ អោយល្មមលិចចេក ហើយបិទគ្របដប អោយត្រាំទុកចោល បីថ្ងៃ។

+វិធីប្រើ៖

-យកផ្លែចេកដែលត្រាំនោះមកទទួលទានព្រឹកមុនអាហារ២០នាទីមួយផ្លែនិងល្ងាចមួយផ្លែ
-បើចេកអស់យើងអាចបន្ថែមចេកត្រាំទៀតក៏បាន។
គុណប្រយោជន៍៖ជួយបំប៉នរាងកាយឱ្យរឹងមាំ និងព្យាបាលរោគAllergy(អាឡែហ្ស៊ី)អោយជាបានផងដែរ។

បច្ចុប្បន្ន វិធីនេះមានជនជាតិថៃជាច្រើន និយមធ្វើទុកទទួលទាន ដើម្បីសុខភាព ហើយមានលោកតាម្នាក់ គាត់ធ្វើទុកទទួលទានរាល់ថ្ងៃ គាត់អាយុ ៨២ ឆ្នាំហើយ រាងកាយក៏នៅរឹងមាំ ដោយគាត់បានប្រាប់ថា គាត់ធ្លាប់មានសុខភាពទន់ខ្សោយទាំងឈឺចុកចាប់រាងកាយ គាត់ក៌ធ្វើថ្នាំនេះទទួលទានតាំងតែអាយុ ៥២ ឆ្នាំ មកម្លេះ ៕