បាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថាវេលាម៉ោង ៣ និង ០០ នាទី រសៀលថ្ងៃទី ១១ ខែសីហា នេះ ទឹកស្ទឹង សង្កែ បានជន់ ឡើងបន្ថែមទៀត រហូតទៅដល់ ១៣,៦០ ម៉ែត្រដែលពីព្រឹកមានកម្ពស់ តែ ១៣,០០ ម៉ែត្រ ។

លោក ផេង សិ ទ្ធី អភិបាលក្រុង បាត់ដំបងបានចេញការប្រកាសជាថ្មីម្តងទៀត ដែលទឹកអាច មានការប្រកាសអាសន្ននៅពេលទឹកឡើង ដល់ ១៤,០០ ម៉ែត្រត្រូវទឹកស្ទឹង ធាក់ចេញតាមលូ វិញចូលមក ក្នុងក្រុងបាត់ដំបងសំខាន់ ផ្សារបឹងឈូក ។

លោក បានអំពាវនាវ សូមមានការ ប្រុងប្រយត្ន័ខ្ពស់ រដ្ឋបាល ក្រុងបាត់ដំបង សូមជូនដំណឹង ពី ស្ថានភាពទឹកជំនន់ ស្ទឹងសង្កែ នៅវេលា ម៉ោង ២ និង ៤៥ រសៀល ថ្ងៃនេះឡើងដល់កម្ពស់ ១៣.៦០ ម៉ែត្រ ហើយសូមបងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ ។ ក្នុងថ្ងៃ ទី ១១ សីហានេះ ម្ចាស់ គណនី ហ្វេស ប៊ុកឈ្មោះ Seyhak Bean បានសរសេរបង្ហោះ រូបភាពនៃស្ពានឈើ មានឈ្មោះ ថា ( ស្ពាន មនោ រម្យ ) ស្ថិតនៅឃុំពាមឯក ស្រុកឯក ភ្នំ ខេត្តបាត់ដំបងត្រូវ បានទឹកហូរផ្តួល ស្ពានឈើមួយនេះរ លំបាក់ ព្រោះតែកម្លាំង ទឹក ខ្លាំង គួប ផ្សំស្ពានឈើ នោះចាស់ទ្រុឌទ្រោម ផងគឺជាស្ពានឈើ បន្សល់ទុកមកតាំងពីសម័យ សង្គមរាស្ត្រនិយម មកម្ល៉េះហើយ វាជាមានប្រវត្តិអនុស្សាវរីយ៍ សម្រាប់អ្នករស់នៅឃុំពាមឯកឬអ្នកដូនទាវ នៃ ខេត្តបាត់ដំបងរបស់យើង នេះ ។

លោកឧត្តមសេនីយ៍ ត្រី សួន សុ ន នាយកសាលាពលទាហានទី ៥ បានចេញបទបញ្ជាដល់ កម្លាំងទាហានដែល ដឹកនាំ ដោយ លោកវរសេនីយ៍ឯកដួង តារា នាយករងសាលាពល ទាហានទី ៥ បានដឹកនាំ កម្លាំង ចំនួន ១៩ នាក់ចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅ ភូមិ បត់ សាលាក្នុង ឃុំឈើទាលស្រុកបាណន់ ខេត្តបាត់ដំបង បានចំនួន ៥ខ្នង ផ្ទះដែលត្រូវបានលិចទឹកនៅតាមមាត់ ស្ទឹង ផង ដែរ ។

លុះល្ងាច ម៉ោង ៦ និង ០០ នាទី កម្ពស់ទឹកបាន ចុះស្រកបន្តិចវិញ បើតាម លោក ផេង សិ ទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ប្រាប់ ថា ទឹក ស្រកនៅ កម្ពស់ ១៣,៥០ ម៉ែត្របន្តិចវិញ បើ គ្មានភ្លៀងនៅតំបន់ ប៉ែកខាងលើ ក្បាលស្ទឹង ទេនោះយប់នេះ ទឹកអាចស្រកចុះហើយ បញ្ចៀស បានគ្មានគ្រោះមហន្តរាយកើតឡើង ក្នុងថ្ងៃនេះឡើយ ៕