ខេត្តព្រះសីហនុ៖ កូនក្រពើ១ក្បាលទៀតមានទម្ងន់ប្រហែលជាង២គីឡូក្រាម ត្រូវបានប្រជាការពារសង្កាត់លេខ៣ ចាប់បាននៅតាមផ្លូវទៅវត្តលើ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ខណៈដែលកូនសត្វក្រពើនេះឡើងមកនៅលើផ្លូវ ពេលកំពុងមានទឹកជំនន់។

ក្រោយចាប់បាន កូនក្រពើនេះ ត្រូវអាជ្ញាធរយករក្សាទុកបណ្តោះអាសន្ន ដើម្បីប្រគល់ជូនមន្ត្រីជំនាញមកពិនិត្យ និងទទួលយកទៅចិញ្ចឹមនៅកន្លែងអភិរក្សណាមួយ។

សូមបញ្ជាក់ថា នៅពេលដែលខេត្តព្រះសីហនុ កំពុងមានជំនន់ទឹកភ្លៀង ពលរដ្ឋ និងសមត្ថកិច្ចចាប់បានសត្វក្រពើចំនួន២ក្បាល ដែលរសាត់តាមជំនន់ទឹកភ្លៀងមកដល់ក្នុងក្រុងព្រះសីហនុ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអ្នកដែលរស់នៅតំបន់ក្បែរអូរ ប្រឡាយ ចៀសវាងមានគ្រោះថ្នាក់ដោយសារសត្វក្រពើដោយប្រការណាមួយ