ខេត្តតាកែវ ៖  ករណីឃាតកម្មដ៏ព្រៃផ្សៃមួយ ប្តីចិត្តតិរច្ឆាន យកពូថៅវាយប្រពន្ធ រួចយកកាំបិតអារ-ក បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធ័ម។ 

ឃាតកម្មដ៏ព្រៃផ្សៃនេះ បានកើតឡើងនៅ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ។

  សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសជាប្តីមានឈ្មោះ បាល់  ភឿន អាយុ៤៨ឆ្នាំ រីឯជនរងគ្រោះ ជាប្រពន្ធឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ។  

 មុនពេលកើតហេតុ ស្រ្តីជាប្រពន្ធកំពុងចៀននំ នៅចង្ក្រានបាយ ស្រាប់តែប្តីចិត្តតិរច្ឆាន បានយកពូថៅទៅវាយ និងយកកាំបិតអារកប្រពន្ធ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម័បំផុត។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានចុះចាប់ជនសង្ស័យជាប្តីចិត្តតិរច្ឆាននោះ បានភ្លាមៗ ។ ខណៈនេះ សមត្ថកិច្ចជំនាញកំពុងសួរចម្លើយជនល្មើស ពីដើមហេតុដែលនាំឲ្យប្រព្រឹត្តអំពើឃាតកម្មនេះ៕