ភ្នំពេញ ៖ សត្វកេងកងដ៍កម្រមួយក្បាល ដែលស្ទើរតែផុតពូជទៅហើយនោះ បានហើរមកទំលើខ្សែភ្លើងដែលរាយតាមបង្គោល  បណ្ដាលឲ្យឆក់ធ្លាក់មកក្រោម ងាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ រស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ  ។

 បន្ទាប់ពីមានសត្វបក្សីដ៏ធំមួយក្បាលមានឈ្មោះថា សត្វកេងកង ហើរទំខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់ធ្លាក់មកក្រោម ងាប់ភ្លាមៗ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញសត្វកេងកងមួយក្បាលនេះ មិនដឹងថាហើរមកពីតំបន់ណានោះទេ ស្រាប់តែហើរទំខ្សែភ្លើងដែលរាយតាមបង្គោល បណ្ដាលឲ្យឆ្លងចរន្តឆក់ធ្លាក់ចុះក្រោម រួចងាប់ភ្លាមៗតែម្ដង ហើយប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ ព្រោះគិតថា នេះជាសត្វដ៏កម្រ និងជិតផុតពូជទៅហើយនោះ យកទៅសង្គ្រោះ ។

តែសត្វបក្សីដ៏ធំនេះបានងាប់បាត់ទៅហើយ ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានមកយកសពសត្វបក្សីខាងលើនេះទៅរក្សាទុក ដើម្បីទាក់ទង និងប្រគល់ឲ្យខាងមន្រ្តីអភិរក្សសត្វមកទទួលយកទៅចាត់ចែងបន្ត៕