បរទេស៖ គូសង្សារវ័យក្មេងមួយគូ ហេតុតែភ្លើងស្នេហ៍ពុះកញ្ជ្រោលខ្លាំងពេក ក៏បានថើប ជញ្ជក់មាត់គ្នាលើបង្កាន់ដៃស្ពាន រហូតដល់ភ្លេចខ្លួនធ្លាក់ពីលើស្ពាន់ស្លាប់ទាំងពីរនាក់តែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងនៅលើស្ពាន Bethlehem Bridge ទីក្រុង Cusco ប្រទេសប៉េរូ ។ 

ជនរងគ្រោះទាំងពីរនាក់ដែលជាគូសង្សារមានឈ្មោះនាង Maybeth អាយុ ៣៤ឆ្នាំ និងលោក Hector អាយុ ៣៦ឆ្នាំ ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ គូស្នេហ៍ខាងលើបានអង្គុយសាសងគ្នានៅលើបង្កាន់ដៃស្ពាន ហើយខណៈនោះដែរ ពួកគេក៏បានថើប ជញ្ជក់មាត់គ្នា រហូតដល់ភ្លេចខ្លួនធ្លាក់ពីលើស្ពានតែម្ដង ។ 

រំពេចនោះដែរ ក្រុមសង្គ្រោះក៏បានមកដល់ និងបាននាំពួកគេយកទៅមន្ទីរពេទ្យ តែគួរឲ្យសោកស្ដាយទាំងពីរនាក់ ពុំអាចសង្គ្រោះបានឡើយ ៕

សហការី KBN

ប្រភព៖ kapook