ខេត្តឧត្តរមានជ័យ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះបង្ក្រាបករណីប្រើប្រាស់ជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ។

ជនសង្ស័យទាំងនាក់ រួមមាន៖ ១/ ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង។ ២/ ឈ្មោះ ផយ ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង និង៣/ ឈ្មោះ ហៀប ស្រីណែត ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង។


ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ម៉ាទឹកកកចំនួន០៣កញ្ចប់ធំ ០២កញ្ចប់តូច ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ទឹកមាស និងសម្ភារ:បម្រើឲ្យការជក់ និងលក់មួយចំនួនទៀត ។

ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕