បូសថ្លើម ជាការរលាកថ្លើម មួយប្រភេទដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្រី។មូលហេតុដែលនាំឲ្យកើតជំងឺនេះបណ្ដាលមកពី កង្វះអនាម័យក្នុងការរស់នៅ​ ការរលាកថ្លើម ពិសារគ្រឿងស្រវឹងហួសកម្រិត។ អ្នកជំងឺមានរោគសញ្ញាដូចជា ​ឈឺ​ពោះ (​ជាពិសេស នៅ​ផ្នែក​ខាងស្ដាំ និង​ខាងលើ​នៃ​ពោះ​)លាមក មាន​ពណ៌​ដូច​ដី​ឥដ្ឋ​ ក្អក ទឹកនោម​ពណ៌​ក្រ​ម៉ៅ​​  ​រាគ​រូស ​គ្រុន​ញាក់ ​ឈឺ​សន្លាក់​ មិនសូវ​ឃ្លាន​អាហារ​​ អស់កម្លាំង​ចង្អោ​រ​ ឈឺ​ទ្រូង​​បែក​ញើស​ ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ​ស្បែក និង​ភ្នែក​ឡើង​លឿង​បេះដូង​ដើរ​ញាប់។

ដូចច្នេះក្នុងថ្ងៃនេះ យើងនឹងលើកយកនូវរូបមន្ដចាស់ៗបូរាណតំណតគ្នាក្នុងការព្យាបាលជំងឺបូសថ្លើម​ តាមបែបធម្មជាតិមួយប្រភេទមកចែកជូនបងប្អូនឲ្យបានដឹងគ្រប់ៗគ្នា​​ ដែលវិធីនេះមានអ្នកជំងឺអនុវត្តន៏ហើយទទួលបានជោគជ័យជាច្រើននាក់កន្លងមកហើយ។

+រុក្ខជាតិឱសថ៖

-ផ្ទីបន្លា

-ឫសអញ្ចាញ

-ស្មៅប្រមោយដំរី

+វិធីធ្វើ និងប្រើប្រាស់៖

– យករុក្ខជាតិឱសថខាងលើហាលថ្ងៃឱ្យស្ងួត

– ប្រើប្រាស់បរិមាណស្មើៗគ្នា ទៅដាំទឹក

– ទទួលទានជាប្រចាំ។

*តម៖ សាច់ពណ៌ក្រហម ត្រីដែលគ្មាស្រកា ត្រីក្រាញ់ និងគ្រឿងសមុទ្រគ្រប់ប្រភេទ។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង  មិនត្រឹមតែព្យាបាលជំងឺបូសថ្លើមប៉ុណ្ណោះទេ តែវាក៏ជាឱសថផ្សះដំបៅគ្រប់ប្រភេទផងដែរ និងជាថ្នាំត្រជាក់ផង មានជំងឺជាច្រើនបានជាសះស្បើយបន្ទាប់ពីបានប្រើថ្នាំនេះ ៕