យោងតាមគណនីFacebook ឈ្មោះ « Mam Somaly» ដែលជាគេស្គាល់ថាជាសកម្មជនប្រឆាំងការជួញដូរផ្លូវភេទ ដ៍ល្បីល្បាញម្នាក់នៅកម្ពុជា បានបង្ហោះបទសម្ភាសន៍ជាមួយក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ត្រូវបានឪពុកចុងរំលោភ រហូតមានផ្ទៃពោះ៦ខែ គួរឲ្យឈឺចាប់បំផុត ខណៈម្តាយនាងក៏មានផ្ទៃពោះជាមួយឪពុកចុងនោះ ជិតគ្រប់ខែសម្រាលកូនដូចគ្នា.. ។


លោកស្រី « Mam Somaly» បានថ្លែងទាំងអួលអាក់ថា ៖ រកពាក្យនិយាយមិនចេញទេលោកអើយ ក្មេងស្រីទើបតែអាយុ១២ឆ្នាំសោះ ត្រូវឪពុកចុងតិរិឆ្ឆានចាប់រំលោភរហូតដល់មានផ្ទៃពោះ ៦
ចំណែកបងប្រុសរបស់ក្មេងស្រីរងគ្រោះ ដែលមានអាយុជាងម្ភៃឆ្នាំ បានរៀបរាប់ថា រូបគេសុខចិត្តទៅធ្វើការស៊ីឈ្នួលគេរហូតដល់ប្រទេសជិតខាង ដើម្បីយកលុយមកចិញ្ចឹមម្តាយនិងប្អូនស្រីទាំងពីរ ដោយសុខចិត្តហត់នឿយ ខាំមាត់សង្កត់ចិត្ត ទោះលំបាកក៏មិនហាននិយាយ សុំតែម្យ៉ាងគឺម្តាយ និងប្អូនបានសុខ ឯប្អូនស្រីវិញស្រលាញ់បងប្រុស សុខចិត្តខាំមាត់សង្កត់ចិត្តទ្រាំឲ្យឪពុកចុងតិរច្ឆាននោះរំលោភ រហូតដល់មានផ្ទៃពោះ៦ខែ ដោយឪពុកចុងតិរច្ឆាននោះគំរាមសម្លាប់បងប្រុសនាង ។


ក្មេងស្រីរងគ្រោះយំរៀបរាប់ថា ស្រលាញ់បងខ្ញុំណាស់ គាត់សុខចិត្តលះបង់ការសិក្សា ដើរស៊ីឈ្នួលគេតាំងពីពុកបង្កើតខ្ញុំស្លាប់ទៅ គ្រប់យ៉ាង បងធ្វើដើម្បីខ្ញុំ និងគ្រួសារ ។
ចំណែកនាងតូចពៅ ក៏ត្រូវឪពុកចុងតិរច្ឆាននោះប៉ុនប៉ងរំលោភដែរ តែនាងគេចផុតពីបិសាចតណ្ហានោះ។
លោកស្រី « Mam Somaly» បានបង្ហោះសារថា បងប្អូនអើយនាងខ្ញុំសរសេរមិនចេញទេ ហេតុអ្វីបានជាខ្ញុំសុខចិត្តអោយអ្នកជេរខ្ញុំ នេះហើយរូបភាពស្រើបស្រាល រួមនិងស្រា ឈឺណាស់ អ្នកយល់ទេអារម្មណ៍មួយនេះ ៕