ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់មានជំងឺរ៉ាំរ៉ៃយូរឆ្នាំព្យាបាលមិនធូរស្រាលសោះបានសម្រេចចិត្តបញ្ចប់ជីវិតចងកសម្លាប់ខ្លួនឯង កាលពីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ។

ស្ត្រីរងគ្រោះ ឈ្មោះ អ៊ុល សំអាត អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្កាត់ខាងលើ ។
បើតាមកូនៗបានរៀបរាប់ទាំងក្ដុលក្ដួលថា ម្ដាយពួកគេមានជំងឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ និងបានគ្រូពេទ្យឲ្យថ្នាំសង្កូវផឹកជាប្រចាំ ប៉ុន្តែនៅមិនបានធូរស្រាលសោះ ណាមួយមានជីវភាពខ្វះខាតផង មិនបានទៅព្យាបាលនៅមន្ទីរពេទ្យឆ្ងាយៗទេ ចេះតែទុកនៅផ្ទះរហូតមក ។
មុនពេលកើតហេតុ ម្ដាយពួកមិនមាត់កជាមួយកូនៗបងប្អូនណាទេ និងមានទឹកមុខស្រងូតស្រងាត់ រហូតដល់យប់កើតហេតុ បានសម្រេចចិត្តបញ្ចប់ជីវិតចងក សម្លាប់ខ្លួនឯងដោយយកក្រមា ចងភ្ជាប់ជាមួយធ្នឹមសង្ក័សីដំបូលផ្ទះ បាត់ទៅហើយ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញខេត្ត នគរបាលក្រុង នគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យ បានចុះមកពិនិត្យសពជាច្រើនម៉ោង រួចបញ្ជាក់ថា ករណីនេះមិនមានការសង្ស័យជារឿងឃាដកម្មនោះទេ និងប្រគល់សបឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕