ពពាយ ជារុក្ខជាតិវល្លិមើមធំ មានជាតិទឹកច្រើន ដើមមានរាងមូល ស្លឹករួមមានកូនស្លឹក៣ រាងជាផ្លែលំពែង ២សន្លឹកទល់ទង១សន្លឹកសេសនៅចុងស្លឹក។ផ្កាជាកញ្ចុំដុះចេញពីប្រគាបស្លឹក មានពី៣ទៅ ៦ផ្កាពណ៌ស ឬស្វាយរីឯផ្លែពណ៌បៃតងខ្ចីមាន៤ជ្រុងតាមទ្រនុងមានធ្មេញរណាសំរាប់គ្រាប់ពេលទុំពណ៌លឿងចាស់រាងពងក្រពើ។

​ពពាយមាន​ការ​និយម​ក្នុង​ការ​ដាំ​តាម​ផ្ទះ​សម្រាប់​ទុក​យក​មក​ធ្វើ​ជា​បន្លែ​បន្ទាប់​បន្សំ​ក្នុង​ការ​ស្ល​និង​ធ្វើ​ជា​អន្លក់​ទឹក​គ្រឿង​ឬ​ប្រហុក​ជា​ដើម។ ពពាយ​ជា​បន្លែ​ដែល​មាន​ផ្ទុក​នូវ​សារធាតុ​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​ជួយ​ការពារ​និង​ព្យាបាល​ដល់​សុខភាព​រាងកាយ។​ ដូច្នេះ​ហើយ​ពពាយ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដូច​ខាង​ក្រោម​នេះ៖

-បាន​ជួយ​ការពារ​និង​ការ​ព្យាបាល​ជំងឺ​ក្រពះ​ដោយ​គ្រាប់​ទុំ​កិន​ជា​ម្សៅ​ប្រើ​ជា​ប្រចាំ

-សម្បូរ​ជាតិ​សរសៃ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​

-ពពាយ​បាន​ផ្ទុក​នូវ​វីតាមីន​C ​ដែល​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី​និង​ការពារ​កោសិកា

-វីតាមីន​B​ជួយ​ក្នុង​ការ​បង្កើន​ភាព​ចង​ចាំ​របស់​ខួរ​ក្បាល

-វីតាមីន​A​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​និង​ជួយ​ការពារ​ពី​ជំងឺ​មហា​រីក

-កាល់ស្យូម​បាន​ជួយ​បំប៉ន​ចំពោះ​ឆ្អឹង​និង​ធ្មេញ​ឲ្យ​រឹងមាំ​ល្អ

-ជួយ​ការពារ​ពី​ជំងឺ​ឈាម​ក្រ​កក​ដែល​បាន​ជួយ​ឲ្យ​ឈាម​ឆាប់​កក​ពេល​មាន​របួស

-ជួយ​សម្រួល​ដល់​ចង្វាក់​បេះដូង​ឲ្យ​មាន​ស្ថេរ​ភាព

-ប្រូតេអ៊ីន​បាន​ផ្ដល់​ថាមពល​និង​ជួយ​ឲ្យ​មាន​ការ​លូតលាស់​ដល់​រាង​កាយ


-អាច​ជួយ​បង្កើត​គ្រាប់​ឈាម​ក្រហម​ទប់​ស្កាត់​ភាព​ស្លេក​ស្លាំង

ដោយមើលឃើញថា​ ពពាយមានអត្ថប្រយោជន៏ចំពោះសុខភាពជាច្រើនបងប្អូនគួរតែទទួលទានពពាយឲ្យបានច្រើន តែសូមបញ្ជាក់ថា បន្លែដែលគ្មានសារជាតិគីមី វានិងជួយសុខភាពរបស់អ្នក ៕