ភ្នំពេញ ៖ ក្រោយពីមានការរិះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ពីមហាជនមួយចំនួន ចំពោះពិធីការិនី និងគណកម្មការ និងបេក្ខនារីរួមក្រុម៣នាក់ទៀតថាមានការរើសអើងទៅលើបេក្ខនារីលៀង ចាន់ឡា មកប្រឡងចម្រៀងក្នុងកម្មវិធី X Factor Cambodia ព្រោះតែនាងមានរូបសម្រស់មិនស្រស់ស្អាត និងមិនមានសម្លៀកបំពាក់ សមរម្យផងនោះ បានធ្វើមហាជនមានចិត្តអាណិតរូបនាងជាពន់ពេក ។

ក្រោយពីមានការរិះគន់បែបនេះ បានធ្វើឲ្យមហាជនមានក្តីអាណិតអាសូរដល់ប្អូនស្រី ចាន់ឡា ពន់ពេក ព្រមទាំងមានសប្បុរសជនជាច្រើន បានធ្វើការប្រកាសស្វែងរកនាង ដើម្បីជួយឧបត្ថម្ភដល់ប្អូនស្រី ដែលរួមមានដូចជា សម្លៀកបំពាក់ ការតុបតែងមុខ ការកែសម្ផស្ស លេលាបខ្លួន និងថវិកាមួយចំនួនទៀតផងដែរ។


ក្នុងនោះដែរ មានបងស្រីចិត្តធម៌ដ៏ស្រស់ស្អាតម្នាក់ និងជាម្ចាស់ហាងកែសម្ផស្ស Tina Beauty Care បានធ្វើការចាក់ច្រមុះ សាក់បបូរមាត់ និងសាក់ចិញ្ចឹម… ដល់ប្អូនស្រីចាន់ឡា ដោយមិនមានការគិតប្រាក់ ហើយប្អូនស្រី ចាន់ឡា ក៏បានមកទទួលនូវសេវាកម្មកែសម្ផស្សនោះភ្លាមៗផងដែរ និងក្រោយពីទទួលបានការកែសម្ផស្សរួច បានធ្វើឲ្យរូបសម្រស់របស់ប្អូនស្រីលៀង ចាន់ទ្បា មានការប្រែប្រួលស្រស់ស្អាត៣៦០ដឺក្រេ មើលសឹងមិនស្គាល់ថា ជារូបប្អូនស្រី ចាន់ឡា ពីមុន៕