មៀន ជាប្រភេទដំណាំផ្លែឈើហូបផ្លែមានរសជាតិផ្អែមឆ្ងាញ់ ហើយមានពូជច្រើនប្រភេទខុសៗគ្នាអាស្រ័យនៅតាមតំបន់នីមួយៗ។ បើបងប្អូនប្រជាកសិករចង់ដាំមៀនឲ្យទទួលបានទិន្នផលខ្ពស់ ហើយមានសាច់ផ្អែម ងាយស្រួលបេះ គឺចាំបាច់ណាស់ទាមទារឲ្យកសិករមានបច្ចេកទេសត្រឹមត្រូវ ក្នុងការជ្រើសរើសពូជ ប្រភេទដី ការដាក់ជីថែទាំ ហើយរឹតតែពិសេសទៅទៀត គឺរបៀបរៀបចំតាក់តែងកាច់មែកវា ឲ្យត្រូវទៅតាមប្រភេទមៀន។

+វិធីដាំ៖

1-ពេលកាត់មែកមៀនដែលបានផ្សាំដើម្បីយកមកដាំត្រូវត្រាំទឹក10នាទីសិន

2-ជីករណ្តៅដាក់ជីទ្រាប់បាត រួចហែកថង់កូនមៀនថ្នមៗកុំអោយដាច់ឬសដាក់ដាំក្នុងរណ្តៅប្រហែលមួយថ្នាំងដៃ

3-ត្រូវដាំកូនមៀនផ្តេកតាមបណ្តោយថ្ងៃរួចស្រោចទឹក

4-មើលថែទាំរហូតលាស់ត្រួយ និងជ្រុំដីស្រោចទឹកដាក់ជី

5-ប្រហែល1ឬ2ខែពេលមានមានដើមប៉ុនៗកូនដៃត្រូវកាត់មែកមានចោល 6-កាត់មែកចាស់ចោលដើម្បីអោយដុះមែកថ្មីនិងបូតស្លឹកចោលទុកតែផ្នែកខាងលើ កាត់រហូតដល់យើងចង់បានមែករហូតដល់បែកមែកបានច្រើន(10មែកឡើងទៅ) ៕