រាជធានីភ្នំពេញ: សមាគមធនាគារនៅកម្ពុជានិងក្រុមហ៊ុនវីសាដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេ នៅក្នុងពិភពលោក​ និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខា ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថាCambodian Shared Switch (CSS)ដើម្បីទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាពEMV chip[1]ជំនួសការប្រើMagnetic Stripe សម្រាប់ការទូទាត់វិញ។

កិច្ចព្រមព្រៀងនេះផ្តល់ជូនដល់សមាជិកសមាគមធនាគារនៅកម្ពុជាអាចប្រើប្រាស់ជាមួយនឹងស្តង់ដារបន្ទះឈីបសុវត្ថិភាពVisa’s EMV®និងកម្មវិធីសម្គាល់អ្នកប្រើប្រាស់រួម [Application Identifier (AID)] ពីធនាគារអេស៊ីលីដាសម្រាប់ប្រភេទកាតប្រើទូទាត់ក្នុងស្រុកកាតម៉ាស៊ីនអេធីអឹមនិងនៅកន្លែងលក់ដូរផ្សេងៗដើម្បីធានាបានថាពួកគេនឹងទទួលបាននូវស្តង់ដារឈីបដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

លោក Chris Clark ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន វីសា

លោកបណ្ឌិតអ៊ិនចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ថា”នៅពេលបញ្ចប់ការផ្លាស់ប្តូរ ធនាគារនិងធុរកិច្ចក្នុងស្រុកនឹងទទួលបានការការពារយ៉ាងខ្ពស់ប្រឆាំងនឹងការក្លែងបន្លំហើយប្រាកដជាលែងក្លាយជាគោលដៅនៃការលួច និងរំលោភបំពានទិន្នន័យតទៅទៀតដែរ។តាមរយៈការទទួលយក  Visa’s EMV chip យើងនឹងអាចពង្រឹងប្រតិបត្តិការក្នុងស្រុកនិងតាមបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើងដែលផ្តល់នូវសុវត្ថិភាពកាន់តែច្រើនក្នុងការផ្តល់   សេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស។”

លោក Chris Clark ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន វីសា

អ្នកស្រីជុំម៉ូនីកានាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “អ្នកកាន់តែមានជំនឿចិត្តនូវគ្រប់ប្រតិបត្តិការទាំងអស់។ ដោយសារការទូទាត់តាមរយៈឌីជីថលមានការរីកចម្រើននៅក្នុងប្រទេសយើងបានធ្វើការប្តេជ្ញាចិត្តដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាជន     កម្ពុជានៅពេលដែលពួកគាត់ធ្វើប្រតិបត្តិការគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ការដាក់ឲ្យមានការប្រើប្រាស់Visa’s EMV chip standards សម្រាប់ធនាគារក្នុងស្រុកនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់សន្សំនឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូលខណៈយើងធ្វើការរួមគ្នាដើម្បីរក្សាស្តង់ដាសុវត្ថិភាពអោយខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន។”

លោក Chris Clark ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន វីសា
Mr. Chris Clark, Visa Regional President for Asia Pacific

ចំពោះកាត EMVមានបង្កប់នូវmicroprocessorដែលបង្កើតកូដប្រតិបត្តិការថ្មីរាល់លើក នៅពេលដែលកាតត្រូវបានប្រើប្រាស់។ដំណោះស្រាយឈានមុខនៃការប្រឆាំងនឹងការក្លែងបន្លំនេះ  ផ្តល់ជូននូវសុវត្ថិភាពដ៏រឹងមាំដែលប្រភេទកាតmagnetic stripeពីមុនមិនមាន។

លោក គីមទី កោមលីអគ្គនាយករងបច្ចេកទេសទី១នៃធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ”យើងសូមសរសើរដល់ ក្រុមហ៊ុនវីសា និងសមាគមធនាគារនៅកម្ពុជា សម្រាប់ការសហការរបស់ពួកគេក្នុងការពង្រឹងសន្តិសុខក្នុងការទូទាត់នៅក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាជំរុញអនាគតនៃការទូទាត់គ្មានសាច់ប្រាក់សម្រាប់ប្រទេសកម្ពុជាដែលឈរលើហេដ្ឋារចនាសម្ពន្ធ័ទូទាត់លំដាប់ពិភពលោក ហើយការប្រកាសថ្ងៃនេះគឺជាជំហានសំខាន់ក្នុងការសម្រេចនូវចក្ខុវិស័យនេះ”។

លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១ នៃធនាគារជាតិនៃកម្ពុជា
Mr. Kimty Kormoly, First Deputy Director General of Central Banking, National Bank of Cambodia

ប្រទេសកម្ពុជាបន្តទទួលបានកំណើនយ៉ាងរឹងមាំនៃការទូទាត់តាមប្រព័ន្ធឌីជីថលហើយក៏មានការកើនឡើងនូវចំណង់ចំណូលចិត្តក្នុងចំណោមអ្នកប្រើប្រាស់ផងដែរដើម្បីទទួលយកវិធីសាស្រ្តទូទាត់បែបថ្មីនេះ។យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់វីសាកាតឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាពកើនឡើងដោយសារតែវាមានភាពងាយស្រួលនិងសុវត្ថិភាពបើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា54% ជឿជាក់ថាសេដ្ឋកិច្ចនឹងវិវត្តទៅដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំ[2]ខាងមុខនេះ។

លើសពីនេះទៀតដើម្បីជួយដល់ធនាគារក្នុងស្រុកជាមួយនឹងការពង្រឹងក្នុងការប្រើប្រាស់EMV chip standardsក្រុមហ៊ុនវីសាតែងតែបន្តការអភិវឌ្ឍយុទ្ធសាស្រ្តនានា ដែលត្រូវបានរចនាឡើង ដើម្បីគ្របគ្រងហានិភ័យ និងភាពច្នៃប្រឌិត។ ក្នុងនោះផងដែរ វាពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការទប់ស្កាត់ការក្លែងបន្លំ ការការពារអតិថិជនពីការគំរាមកំហែង ហើយភាពជាដៃគូនេះហើយដែលអនុញ្ញាតឱ្យក្រុមហ៊ុនវីសាបង្កើតនូវប្រព័ន្ធសុវត្ថិភាពដែលត្រូវបានណែនាំដោយបច្ចេកវិទ្យាច្នៃប្រឌិតដូចជា EMV chipនេះ។

ក្រុមហ៊ុនវីសារួមជាមួយស្ថាប័នហិរញ្ញវត្ថុនិងដៃគូពាណិជ្ជកម្មរបស់ខ្លួនបានវិនិយោគជាប្រចាំនៅលើការរីកចម្រើនលើការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ហើយនេះបានរួមបញ្ចូលទាំងផលិតនិងការប្រើប្រាស់កាតបន្ថែមការអប់រំដល់អ្នកប្រើប្រាស់និងអាជីវកលើអត្ថប្រយោជន៍នៃការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិកនិងការណែនាំអំពីការច្នៃប្រឌិតថ្មីៗទាក់ទងទៅនឹងការទូទាត់ដូចជាការទូទាត់តាមរយៈការស្កេនQR កូដជាដើម។

បន្ទះឈីបស្តង់ដារEMV ជាស្តង់ដារឧស្សាហកម្មជាសកលសម្រាប់ប្រតិបត្តិការទូទាត់ដ៏មានសុវត្ថិភាពត្រូវបានបង្កើតឡើងដោយEMVCoដែលជាកម្មសិទ្ធិរួមគ្នារបស់American Express, Discover, JCB, MasterCard, UnionPay និងVisa ។

អំពីសមាគមធនាគារនៅកម្ពុជា(ABC)

សមាគមធនាគារនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាប័នផ្លូវការតំណាងឲ្យវិស័យធនាគារឯកជននៅកម្ពុជា។ ក្នុងឆ្នាំ១៩៩៧ ABCត្រូវបានទទួលស្គាល់ជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រី។ABCបានក្លាយជាសមាជិកទី៨ នៃសមាគមធនាគារអាស៊ាន (ABA) នៅក្នុងឆ្នាំ១៩៩៩។ ABCត្រូវបានដំណើរការក្រោមក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឆ្នាំ ១៩៩៩ នឹងមាត្រា នានាដែលត្រូវបានអនុម័តនៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០០១ ព្រមទាំងបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២ ខែតុលាឆ្នាំ ២០០១។ ទីបំផុតនៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០១២ ABCបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ។

សមាគម មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាដែលមានភាពរឹងមាំ។ អេប៊ីស៊ី បានដើរតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនា និងកិច្ចសហប្រតិបត្តិការជាមួយសមាជិកធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិនិងថ្នាក់តំបន់ដើម្បីពង្រឹងសមត្ថភាព និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់។ ដើម្បីលើកស្ទួយសុខភាពហិរញ្ញវត្ថុ និងវិជ្ជាជីវៈជំនាញរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយតុល្យភាព និងនិរន្តរភាពហើយដែលសមស្របនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

បច្ចុប្បន្នABC មានសមាជិកចំនួន ៦៥ រួមមានធនាគារពាណិជ្ជកម្មចំនួន ៤៥ ធនាគារឯកទេសចំនួន ១៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០១ (CMA) និងការិយាល័យតំណាងធនាគារចំនួន ០៤ ដែលមានទីតាំងនៅប្រទេសកម្ពុជា។

ប៊ុន យីនអនុប្រធានសមាគមធនាគារនៅម្ពុជា                                                                                                                                                                 
Mr. Bun Yin , Vice Chairman of the Association of Banks in Cambodia

អំពីក្រុមហ៊ុនVisa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មីអាចទុកចិត្តបាននិងមានសុវត្ថិភាពបំផុតជាមួយអ្នកប្រើប្រាស់អាជីវករនិង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺVisaNet របស់យើងផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោកនឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិតដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាននិងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគតcashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។នៅពេលដែលពិភពលោកផ្លាស់ប្តូរពីanalog ទៅឌីជីថលវីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញាផលិតផល​ បុគ្គលិកនិងបណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ usa.visa.com/aboutvisa,visacorporate.tumblr.com​ និង @VisaNews.

អំពីធនាគារអេស៊ីលីដាភីអិលស៊ី

សព្វថ្ងៃធនាគារអេស៊ីលីដាភីអិលស៊ី កំពុងផ្តល់ជូនសេវាកម្មធនាគារអេឡិចត្រូនិកឥណទានប្រាក់បញ្ញើសេវាផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិហិរញ្ញវត្ថុពាណិជ្ជកម្មការគ្រប់គ្រងសាច់ប្រាក់ការប្តូរប្រាក់និងសេវាកម្មធនាគារជាច្រើនទៀត។ លើសពីនេះទៅទៀតធនាគារមានអេស៊ីលីដាយូនីធីទាន់ចិត្ត ដែលជាកម្មវិធី FinTechដំណើរការលើស្មាតហ្វូន អាចឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ស្ទើរតែគ្រប់ប្រភេទទាំងអស់នៃទូរស័ព្ទដៃឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធiOS ឬ Android អាចភ្ជាប់ជាមួយសេវាកម្មអេស៊ីលីដាយូនីធីទាន់ចិត្ត។ អ្នកអាចប្រើប្រាស់លើទូរស័ព្ទចល័តគ្រប់ប្រភេទ សម្រាប់ការផ្ទេរប្រាក់តាមរយៈសេវាកម្មនេះ ។

ធនាគារអេស៊ីលីដាភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ ដែលត្រូវបានគេស្គាល់ថាអេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ធនាគារអេស៊ីលីដាឡាវ អិលធីឌី និងអេស៊ីលីដា អឹមអេហ្វអាយ ខូអិលធីឌីដែលមានការិយាល័យតំណាងនៅប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ធនាគារអេស៊ីលីដាភីអិលស៊ី មានទ្រព្យសម្បត្តិសរុបចំនួន ៦,០៨ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,៧០ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤,១៥ ប៊ីលានដុល្លារ។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់៖ www.acledabank.com.kh

ព័ត៌មានបន្ថែមសូមទាក់ទងមក:

For further media information, please contact: 

ABC:Sochinda CHAN (Ms.), Head of Regional RelationshipsEmail: sochinda.chan@abc.org.khMobile:                +855 93 807 338Desk Phone:       +855 23 230 611ACLEDA Bank Plc.:Mr. Phal Sokchamreoun, VP & Deputy Head of Marketing DivisionE-mail: phal.sokchamreoun@acledabank.com.khMobile: +855 15 800 903
 Visa Trang NguyenVisa Worldwide Pte. LimitedPhone: +84 28 3520 7439Email: trang.nguyen@visa.com  Sovannary KryRed Dot, on behalf of Visa Inc. Phone: +855 11 733 368Email: nary@reddot.com.kh