ភ្នំពេញ៖ កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aT Korea Agro-Fisheries & Food Trade Corporation) នឹងរៀបចំកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យដើម្បីសម្ពោធនូវផ្លែប៉ែសកូរ៉េដ៏ល្អបំផុតនៅផ្សារទំនើប ឡាក់គី ចំនួន ២ លើក។ លើកទី១ នៅថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែសីហា  និងលើកទី ២ នៅថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ នេះ។

បើយោងតាម លោកស្រី Lily Kim ដែលជាអ្នកចាត់ការទូទៅនៃ aT Korea Agro ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ថាលោកស្រីពិតជារំភើបរីករាយក្រៃលែងដែលមានឱកាសក្នុងការណែនាំនូវផលិតផលដ៏មានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េមកកាន់ទីផ្សារប្រទេសកម្ពុជា។ លោកស្រីបានបន្តទៀតថា “ពេលនេះគឺជារដូវផ្លែប៉ែសទូទាំងប្រទេសកូរ៉េតែម្តង។ ដូច្នេះវាគឺជាឱកាសដ៏អស្ចារ្យផងដែរសម្រាប់លោកស្រីដើម្បីធ្វើការណែនាំ និងបង្ហាញជូននៅលើទីផ្សារក្នុងតំបន់ក៏ដូចជាទីផ្សាររបស់ប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសបំផុតសម្រាប់ផ្លែប៉ែសនៅពេលនេះគឺមិនគ្រាន់តែមានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូបប៉ុណ្ណោះទេវាថែមទាំងមានគុណប្រយោជន៍អស្ចារ្យបំផុតចំពោះសុខភាពជាច្រើនដូចជា៖ ជួយពន្យារភាពចាស់ ជួយឱ្យសម្រស់ក្មេងជាងវ័យ និងជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំផងដែរ”។

គួរបញ្ជាក់ផងដែរថា Nham Nham K-Food គឺត្រូវបានសហការ និងគាំទ្រដោយ សាជីវកម្មអាហារកូរ៉េ ( Korean Corporation) ។ ក្រុមហ៊ុនមានគោលបំណង និងចក្ខុវិស័យយ៉ាងច្បាស់ថាធ្វើយ៉ាងណានឹងផ្តល់ជូននូវចំណីអាហារធម្មជាតិរបស់ប្រទេសកូរ៉េដែលល្អចំពោះសុខភាពបំផុតមាននៅក្នុងតំបន់ និងទីផ្សារជាច្រើនក្នុងពេលតែមួយផងដែរ។ ជាពិសេសចង់ឱ្យប្រជាជនទាំងអស់យល់ដឹងពីវប្បធម៌ដ៏ល្អផូរផង់ និងការរស់នៅប្រកបដោយសុខមាលភាព។

ហេតុដូច្នេះហើយសូមប្រជាជនកម្ពុជាទាំងអស់ និងអតិថិជនដែលចង់បានអាហារដែលល្អចំពោះសុខភាពសូមកុំភ្លេចចូលរួមព្រឹត្តិការណ៍ Nham Nham K-Fresh ដ៏អស្ចារ្យនេះនៅផ្សារទំនើប ឡាក់គី សាខាផ្លូវព្រះសីហនុ, ឡាក់គី សាខា ទួលគោក និង ឡាក់គី ព្រីមៀម ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៨ យប់ ឱ្យបានច្រើនកុះករទាំងអស់គ្នា។ ជាពិសេសលោកអ្នកនឹងទទួលបានបទពិសោធន៍នៃការភ្លក់អាហារដ៏ឈ្ងុយឆ្ងាញ់ និងមានឱកាសទទួលបានកាដូអនុស្សាវរីយ៍ដ៏ពិសេសដោយឥតគិតថ្លៃផងដែរ។ aT Korea Agro ក៏នឹងមានកម្មវិធីប្រកួតថតរូប ផ្លែប៉ែស សម្រាប់អតិថិជនទាំងអស់តាមរយៈ ហ្វេសប៊ុកផេក NHAM NHAM K-Food ផងដែរ! សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ! បានទាំងអាហារដែលល្អចំពោះសុខភាព រង្វាន់ដោយឥតគិតថ្លៃ និងភាពសប្បាយរីករាយផងដែរ!