រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩​នេះ រូបសំណាក​នាង​គ​ង្ហី​ង ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ក្រុង​ពាលី បាន​រំកិល​និង​តម្លើង​ឡើងជា​ថ្មី ។

ដោយ​មើលឃើញ​បញ្ហា​ចរាចរណ៍ នៅ​ម្តុំ​ភ្លើងស្តុប​នាង​គ​ង្ហី​ង​មានការ​មមាញឹក​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​រំកិល​រូបសំណាក់​នាង​គ​ង្ហី​ង​ពី​កន្លែង​ចាស់​នៅ​ក្បែរ​វត្ត​ព្រះពុទ្ធ​ទៅ​ដាក់​នៅ​ចំណុច​សួន​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​វិញ ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​រូបសំណាក និង លើក​រូបសំណាក​ឱ្យ​ខ្ពស់​ជាង​កន្លែង​ចាស់ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ចរាច​ណ៍​ជាក់ស្ដែង​នៅ​ចំណុច​ភ្លើងស្ដុប​នាង​គ​ង្ហី​ង ។ ដោយ​ឃើញ​ពី​លំហូរ​ចរាចរណ៍ នៅ​តំបន់​នោះ​មាន​ភាព​មមាញឹក​ខ្លាំង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​រំកិល​រូបសំណាក់​នាង​គ​ង្ហី​ង​ពី​កន្លែង​ចាស់ ទៅ​ដាក់​នៅ​ចំណុច​សួន​មុខ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​វិញ ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​រូបសំណាក់ និង​លើក​រូបសំណាក់​ឱ្យ​ខ្ពស់​ជាង​កន្លែង​ចាស់ និង​ធ្វើការ​កែ​លំអ​លំហូរ​ផ្លូវបត់​ស្តាំ​នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​រវាង​វិ​ថី​ទេព​ផ​ន​(១៨២) កែង​មហាវិថី​ព្រះ​មុនី​រ៉េ​ត​(២១៧) ស្រប​ពេល​ការដ្ឋាន​ស្ពាន​ថ្មើរជើង​នាង​គ​ង្ហី​ង ដែល​សម្រេច​បាន​១០០%​ហើយ​នោះ ៕