ឆាយ៉ា ជា​រុក្ខជាតិ​ដែល​មាន​ប្រភព​ដើម​នៅ​តំបន់​អាមេរិក​កណ្ដាល។ ឆាយ៉ាជា​រុក្ខជាតិ​រស់​បាន​យូរ​ឆ្នាំ ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ដាំ​ដុះ​នៅ​កម្ពុជា។ ប្រជាជន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ហៅ​ឈ្មោះ​ដំណាំ​នេះ​ថា បន្លែ​ផ្អែម អូលីវ ឬ ខាត់ណា​យក្ស ទៅ​តាម​ការ​និយម​ហៅ​តាម​តំបន់។ ដំណាំ​ប្រភេទ​នេះ ច្រើន​ឃើញ​គេ​ដាំ​ក្នុង​សួន​បន្លែ ដាំ​ធ្វើ​ជា​របង ឬ​ដាំ​ធ្វើ​ជា​រុក្ខជាតិ​លំអ​ក៏បាន។

ដំណាំឆាយ៉ា​សម្បូរ​ទៅ​ដោយ សារធាតុ​ចិញ្ចឹម​ច្រើន​​ជា​ពិសេស​ជាតិ​ដែក ប៉ូតាស្យូម កាល់​ស្យូមវីតាមីនអានិង​វីតាមីន​សេ។ជា​ទូទៅ​មាន​សារធាតុ​ចិញ្ចឹម ​២​ទៅ៣ដងច្រើន​ជាង​ពួក​បន្លែ​សន្លឹក​ផ្សេងៗ​ទៀត។ តាមការ​ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដមកពីប្រទេសម៉ិចស៊ិចកូ និង​ពី​ប្រភព​ផ្សេងៗ​​ បាន​អោយ​ដឹង​ថាការ​បរិភោគ​ឆាយ៉ា​នាំ​មក​នូវ៖

+គុណប្រយោជន៍​ដល់​សុខភាព​ដូច​ខាង​ក្រោម៖

-ជួយអោយ​ចរន្តឈាម​ក្នុង​រាងកាយដំណើរការ​បាន​ល្អ

-ជួយការ​រំលាយ​អាហារ

-ជួយការពារ​ជំងឺ​ឬសដូងបាត

-ជួយភ្នែក​អោយ​មើល​បាន​ច្បាស់

-ជួយបន្ថយ​កូលេស្តេរ៉ូល

-ជួយសំរកទំងន់

-បង្កើត​ជាតិកាល់ស្យូម​ក្នុង​ឆ្អឹង

-ជួយការពាររលាក​បំពង់​ក​ និង ជំងឺ​ក្អក​

-ជួយការពារ​ជំងឺ​ខ្វះឈាម​ក្រហម

-ជួយការ​ចងចាំ​ និង​ខួរក្បាល​ចង​ចាំ​បាន​ល្អ

-ជួយប្រឆាំង​ជំងឺ​ទឹក​នោម​ផ្អែម

-ជួយអោយ​ក្រចក​រឹង​មាំ​ល្អ

-ជួយម្តាយ​អោយមាន​ទឹកដោះ​ច្រើន

-ជាចំណីសត្វដ៏ពេញនិយមសំរាប់មាន់ទា………-ល-។

+របៀបនៃការកែច្នៃឆាយ៉ាយកមកបរិភោគ៖

មុនពេលយកឆាយ៉ាមកបរិភោគ អាចធ្វើការសកដើមដូចជាបន្លែខាត់ណាដើម។ មុននឹងឆា គេយកទៅស្រុសជាមួយទឹកក្តៅជាមុនសិន ដើម្បីកាត់បន្ថយជ័រ ឬក្លិនក្រពុល
-អាចបរិភោគធ្វើជាអន្លក់ (ស្រុសឱ្យឆ្អិន) ឆា សម្លកកូរ ប្រហើរ និងចៀនជាមួយពងទាបាន
-ស្លឹកឆាយ៉ា គេអាចប្រើធ្វើជាចំណីសត្វ ដូចជាមាន់ ទា បានដែរ តែយកល្អ គេគួរតែត្រូវហាល វាឱ្យស្ងួតសិន។

បងប្អូនគួរតែសាកល្បងបរិភោគ បន្លែផ្អែម​ ឬក៏ឆាយ៉ា​ ឲ្យបានគ្រប់គ្នាព្រោះតែវាមានគុណសម្បត្តិដល់សុខភាពជាច្រើន ពីព្រោះសុខភាពគឺជាកត្តាចម្បង ដែលយើងត្រូវតែយកចិត្តទុកដាក់​ ៕