នេះគឺជាលើកទីមួយហើយដែលម្ចាស់បទ “ហត់​ទេ​ស្រលាញ់​គេ​ម្នាក់​ឯង” បានក្តោបតំណែងធំជា គណកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ពីភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស។

កម្មវិធី Cambodian Idol Junior នឹងចាប់ផ្តើមដំណើរការរដូវកាលទី១របស់ខ្លួនក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះហើយដែលមានគណកម្មការជាតារាចម្រៀងលំដាប់ប្រទេស៣រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ​ស្រីនាង ផ្ទាល់តែម្តង។

តួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” នេះបានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយសម្រាប់ជីវិតសិល្បៈរបស់ នាងក្នុងការធ្វើជាគណកម្មការប្រលងចម្រៀងហើយវារឹតតែធ្វើឲ្យនាងរំភើបខ្លាំងបំផុតព្រោះនេះជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកដែលនាងនឹងត្រូវធ្វើការជាមួយគណកម្មការពីររូបទៀតដែលសុទ្ធតែ ជាកំពូលតារាចម្រៀង។

អ្វី​ដែល​សំខាន់​ សម្រាប់​តារា​ចម្រៀង​ស្រី​រូប​នេះ​បានបង្ហាញពីគោលជំហរក្នុងការធ្វើជាគណកម្មការ ក្នុងកម្មវិធីកម្រឹតកំពូលនេះឲ្យបានល្អបំផុតហើយនាងក៏នឹងស្វាគមន៍រាល់មិតិរឹះគន់ដើម្បីស្ថាបនាផងដែរ។

កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយvivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕