ខេត្តសៀមរាប៖ បុរសញៀនស្រាម្នាក់ត្រូវគេប្រទះឃើញចង.កសម្លាប់ខ្លួនឯងនៅលើដើមជ្រៃ មួយដើម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះ ស្ថិតនៅចំណុច ក្រុមទី១៣ភូមិ វត្តស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប។

ជនរងគ្រោះឈ្មោះ ស៊ុម សុវណ្ណ នាថ ភេទប្រុស អាយុ៣៣ឆ្នាំ មុរបរកម្មករសំណង់ មានស្រុកកំណើតភូមិអំពិល ឃុំពង្រអំពិល ស្រុកចុងកាល ខេត្តឧត្តរមានជ័យ មកស្នាក់នៅបណ្តោះអសន្ននៅបន្ទប់ជួលភូមិវត្ត័ស្វាយ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ។

ជនរងគ្រោះត្រូវបានគេស្គាល់ថាជាមនុស្សញៀនស្រា ថ្ងៃណា ក៍ស្រវឹងដែរនោះ បានចង.កនឹងខ្សែលីឡុង ពណ៌ស ជាប់នឹងដើមជ្រៃក្រិម ដែលមានកម្ពស់ប្រហែល ៤ម៉ែត្រ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនៃការធ្វើអត្តឃាតនេះ ដោយសារជនរងគ្រោះ មនុស្សញៀនស្រា និងមានជំងឺកាមរោគ (កើតស្វាយ)ផងដែរ។

សាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តស្វាយ៕