សៀមរាប៖ កីឡាករ​កីឡាការិនី​មួយ​ចំនួន​ ដែល​​មក​ចូលរួម​ក្នុង​​ទិវា​រត់​ប្រណាំង​​​ម៉ារ៉ាតុង​អន្តរជាតិ​ ចក្រភពខ្មែរលើកទី៦ ​​បង្ហាញ​ក្ដី​រីករាយ​នឹង​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ វើក (Wurkz) ដែល​មិន​ត្រឹម​​តែ​ឧបត្ថម្ភ​ដល់​​ព្រឹត្តិការណ៍​សប្បុរស​ធម៌​ដ៏​​ធំ​នេះ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​​អ្នក​ចូលរួម​​​ផង​ដែរ។

ទិវា​រត់​ប្រណាំង​​​ម៉ារ៉ាតុង​ ដែល​ទាក់​ទាញ​អ្នក​ចូលរួមកម្ពុជា​ និង​បរទេស​​​ប្រមាណ​​៤៧​ប្រទេស​ ចែក​ចេញ​ជា​៤​​ប្រភេទ​ចម្ងាយ​​ផ្សេងៗ​គ្នា​រួមមាន ៤២km, ២១km, ១០km និង​៣km ដោយ​​វិញ្ញាសា​​នីមួយៗ នៅឆ្នាំនេះ សុទ្ធ​តែ​ទទួល​បាន​ការ​ចូលរួម​កើន​ឡើង​ជា​សរុប​ប្រមាណ​​២០% ​បើប្រៀបធៀបទៅនឹងឆ្នាំ​២០១៨។

សម្រាប់កីឡាករ​កីឡាការិនី​មិនមែនអាជីព ការរត់ចម្ងាយឆ្ងាយខាងលើ​អាចជា​ការ​លំបាក​មួយ ដែល​ទាមទារទាំងការតាំងចិត្ត ការហ្វឹកហាត់ ដើម្បីទៅដល់គោលដៅ និង​ប្រឈម​នឹង​ការឈឺចាប់សាច់ដុំលើរាងកាយ បន្ទាប់ពីរត់ចប់ ដូច្នេះភេសជ្ជៈប៉ូវកម្លាំង វើក បាន​រៀប​ចំបន្ថែម​​នូវ​ការផ្តល់ជូនពិសេស​ ដើម្បីសម្រួលដល់អ្នករត់ទាំង​អស់​គ្នា។

កញ្ញា ប៊ុណ្ណាលីន អ្នកចូលរួមរត់ម្នាក់បានបញ្ជាក់ថា «នាងខ្ញុំពិតជាពេញចិត្តខ្លាំងជាមួយការ ចូលរួម​ទិវារត់ម៉ារ៉ាតុងចក្រភពខ្មែរនេះ ដោយសារ​នាង​ខ្ញុំ​បាន​រួម​ចំណែក​ការងារ​មួយ​ផ្នែក​របស់​សង្គម។​ នៅ​តាមដង​​ផ្លូវ​ ដែល​អ្នក​រត់​ទាំងអស់​បាន​ឆ្លង​កាត់​វិញ​ គឺ​ថាពិត​ជា​ស្រស់​ស្អាតខ្លាំង​ ដោយសារ​ទេសភាព​ប្រាង្គប្រាសាទ​នានា​នៅ​តាម​ផ្លូវ បូក​រួម​ជាមួយ​ដើម​ឈើ​ធំ​ៗ​ត្រជាក់​ ដែល​កាត់​បន្ថយ​ភាព​​ហត់នឿយខ្លះ​ដែរ»។

កញ្ញា​បាន​បន្ថែមទៀត​ថា «ក្រៅ​តែពីទេសភាព​ នាង​ខ្ញុំពិត​ជាកោត​សរសើរ និង​ពេញ​ចិត្ត ​ភេសជ្ជៈ​ប៉ូវកម្លាំង​ វើក ដែល​មិន​គ្រាន់តែ​ជាអ្នក​ឧបត្ថម្ភ​ធំ​នៅ​ក្នុង​កម្មវិធី​ប៉ុណ្ណោះទេ​ ប៉ុន្តែ​រួម​ទាំង​​ផ្តល់​បន្ថែមទាំ​ងភេសជ្ជៈប៉ូវកម្លាំង វើក ទឹកបរិសុទ្ធ​កម្ពុជា​ ទឹកក្រូច អាយស៍ និង ទឹកផ្លែឈើ​ ជូប រួមជាមួយកន្លែងសម្រាក​ដ៏ស្រួល​ និង​ម៉ាស្សាសាច់​ដុំ​ជើង​បន្ថែមទៀត ដោយ​​ឥតគិតថ្លៃបន្ទាប់ពីរត់ចប់»។

ជា​ចុងក្រោយ កញ្ញា​បានអំពាវនាវ​​​ថា​ «​យុវជន​​ ដែលគ្រោង​​​ចូល​រួម​ទិវា​រត់​ប្រណាំង​​​ម៉ារ៉ាតុង​ បែប​នេះ​​ម្ដង​ទៀត​ នៅថ្ងៃទី​៨ ខែធ្នូ​ខាង កុំ​ភ្លេច​ ទៅ​រក​ស្តង់ភេសជ្ជៈ​ប៉ូវកម្លាំង វើក បន្ទាប់ពីរត់ដល់​ទី»៕