បរទេស៖ ពីធីបុណ្យសសាច់វឆ្កែ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ​ នៅទីក្រុងយូលីនប្រទេសចិន។ នេះគឺជានរកដ៏គួរឱ្យរន្ធត់របស់សត្វឆ្កែ។​ សមាជិកអង្គការការពារសត្វម្នាក់ បានលុតជង្គង់និងសុំទោសសត្វឆ្កែក្រីក្រ…ហើយគាត់បាននិយាយថាខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ប៉ុន្តែខ្ញុំនៅតែមិនអាចជួយសង្គ្រោះពួកអ្នកបាន វាគឺពិតជារឿងមួយដ៏គួរឲ្យសោកស្ដាយក្រៃលែងនៅក្នុងឆាកជីវិតរបស់ខ្ញុំ។

ចំណែកឯ នៅផ្នែកខាងក្រោយអាវសរសេរពាក្យថា “សូមធ្វើសកម្មភាពក្នុងនាមប្រជាជនសូមអភ័យទោសដោយស្មោះ​ !”​ ៕

លោកបានបន្ថែមទៀតថា “ ខ្ញុំមិនបរិភោគសាច់ឆ្កែទេព្រោះខ្ញុំខ្លាចស៊ីឆ្កែខុស ដែលពួកគេបានខិតខំថែរក្សាផ្ទះរបស់ខ្ញុំអស់ ពាក់កណ្ដាលជីវិត ខ្ញុំខ្លាចញ៉ាំសត្វឆ្កែខុសដែលជាមិត្តភក្តិរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេង ភ័យខ្លាចក្នុងការបរិភោគសត្វឆ្កែដែលជួយការងារប៉ូលីស ហើយត្រូវប៉ូលីសលាលែងចោល ខ្លាចបរិភោគខុសឆ្កែដែលមានកាតព្វកិច្ចធ្លាប់ជួយសង្គ្រោះជីវិតមនុស្ស ខ្លាចបរិភោគឆ្កែដែលធ្វើជាភ្នែក អ្នកនាំផ្លូវរបស់មនុស្សខ្វាក់ខ្លះ … ” និងច្រើនជាងនេះទៅទៀតដោយសារតែ “ខ្ញុំស្រលាញ់ពួកគេ” ៕