ជំងឺថ្លើម គឺជាប្រភេទជំងឺដ៏កាចសាហាវបំផុត មូលហេតុធំៗដែលនាំឲ្យកើតមានជំងឺនេះបណ្ដាលមកពី ការញ៉ាំគ្រឿងស្រវឹងរ៉ាំរ៉ៃ ការកើនឡើងជាតិខ្លាញ់ក្នុងសាច់ថ្លើម ហ្សែនឪពុកម្ដាយ រឺសាច់ញាតិ ដែលកើតជំងឺនេះ រលាកថ្លើមរ៉ាំរៃ និងជំងឺបំពង់ទឹកប្រមាត់។ ប្រសិនបើតម្រងនោម និងថ្លើមរបស់យើងមានជំងឺ នោះសុខភាពរបស់យើងប្រាកដជាចុះខ្សោយ ហើយប្រឈមនឹងជម្ងឺជាច្រើន។
បច្ចុប្បន្ននេះមានភាគរយតិចតួចណាស់ដែល គេអាចព្យាបាលជំងឺនេះជា ក៏ប៉ុន្តែថ្មីៗនេះ ផ្កាត្នោតឈ្មោល ត្រូវបានគេរកឃើញថាជាឱសថព្យាបាលជំងឺថ្លើមយ៉ាងមានប្រសិទ្ធភាព ដោយអនុវត្តន៏ងាយៗ នូវវិធីដូចខាងក្រោម៖
ព្យាបាលជំងឺ៖ ថ្លើម និងជំនួយតម្រងនោម
ប្រភេទរុក្ខជាតិ៖ ផ្កាត្នោតឈ្មោល
វិធីធ្វើ៖
-ចិតផ្កាត្នោតឈ្មោលខ្ចីជាចម្រៀកៗតូចៗ
-យកទៅលីង ឬហាលឱ្យស្ងួត។
វិធីប្រើប្រាស់៖
-ទឹកធ្វើជាតែពិសារជាប្រចាំ។ វានឹងអាចជួយសម្រាលជម្ងឺថ្លើមបានមួយផ្នែកធំ។ ចំណាំ៖ អ្នកដែលធ្លាប់ពិសាស្រាច្រើន ហើយមានបញ្ហាជំងឺថ្លើមអាចសាកល្បងធ្វើតាមវិធីខាងលើ នឹងទទួលបានលទ្ធផលគាប់ប្រសើរ។
ផ្កាត្នោតឈ្មោលវាសមប្រកបនឹងជំងឺច្រើនមុខណាស់ ដូចជាជំងឺគ្រឿងក្នុងមានថ្លើម ប្រមាត់ សួត ឈឺឆ្អឹងឆ្អែង ឈឺចង្កេះឈឺតម្រងនោម ព្រមទាំងរោគស្ត្រី ទៀតផង។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង ៕