ភ្នំពេញ ៖ នារីម្នាក់បានបង្ហោះសារក្តុកក្តួលនៅលើហេ្វស ក្រោយពីបុរសជាគូដណ្តឹងរបស់នាង ដែលកំពុងស្រលាញ់ល្អូកល្អិនគ្នាដូចស្រមោចនិងស្ករបាត់មុខគ្នាសឹងមិនបាន ហើយជិតដល់ថ្ងៃដឹកដៃគ្នាចូលរោងការក្លាយប្រពន្ធប្តីពេញច្បាប់ទៅហើយនោះ បែរជាត្រូវស្តេចយមរាជមកចាប់ពង្រាត់ចេញពីនាងគ្មានថ្ងៃវិលត្រឡប់ ហើយអ្វីដែលកាន់តែសង្វេគទៅទៀតនោះ នាងបានដេកសពបុរសជាគូដណ្តឹងជាគ្រាចុងក្រោយ…យ៉ាងសោកសង្រេងជាទីបំផុត ធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិ មានចិត្តអាណិតនារីអភ័ព្វស្នេហ៍រូបនោះ រហូតហូរទឹកភ្នែក ដោយមិនដឹងខ្លួន។

យោងតាមគណនី Facebook ឈ្មោះ Nu Ying ដែលសាមីខ្លួនត្រូវគូដណ្តឹងស្លាប់ចោល បានបង្ហោះសារ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ថា « មើលមុខបងលើកចុងក្រោយហើយ លែងបានជួបលែងបាននិយាយលែងបានអោប លែងបានថើប មនុស្សស្រឡាញ់គ្នាខ្លាំងណាស់ ហេតុអ្វីទៅ? ? ជីវិតគូយើងហេតុអីបានជួបគ្នាតែប៉ុណ្ណឹង? ? ហេតុអីខ្ញុំជួបមនុស្សល្អហើយ បែរជាព្រាត់គ្នាទៅវិញដោយបែបនេះ។ បើមានជាតិក្រោយមែន អូនផ្សងជួបបងទៀត សូមបងទៅបានអោយដល់សុខគតិភព ណាអាបង»។

ហ្វេសប៊ុកដដែលបានសរសេរសារបង្ហោះទៀតថា « អ្នកណាធ្វើចិត្តបានទៅបង ? ? អូនខំប្រឹងរឹងមាំហើយ ព្រហ្មលិខិតអើយ ហេតុអ្វី បែបនេះ ឈឺចាប់ណាស់ពិបាកណាស់ទទួលយកណាស់ ធ្វើចិត្តអត់បានទេ មនុស្សល្អខ្លាំងណាស់។ សពរបស់គាត់និងបូជានៅនៅវត្តគៀនស្វាយ ហៅវត្តកោះប្រាក់ សូមមិត្តភក្រ្ត័ទាំងអស់គ្នា ចូលរួមជូនដំណើគាត់ជាលើកចុងក្រោយផង ក្នុងនាម ខ្ញុំជាគូដណ្ដឹង នៃសពនិង ក្រុមគ្រូសារ សូមគោរពអញ្ចើញអ្នកទាំងអស់គ្នាចូលរួមជូនដំណើគាត់លើកចុងក្រោយផង»។

សូមបញ្ជាក់ថា យោងតាមអ្នកចូលបានខមមិនចូលរួមរំលែកទុក្ខ បានឲ្យដឹងថា បុរសជាគូដណ្តឹងរបស់នារីខាងលើ បានស្លាប់ដោយសារខ្យល់គ ៕