ផ្លែស្រ្ដបឺរី ជាផ្លែឈើដែលគេពេញនិយមបរិភោគបំផុតនៅទូទាំងពិភពលោក ហើយវាប្រភេទផ្លែឈើដែលរស់នៅក្នុងតំបន់ត្រជាក់ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាកសិករនៅប្រទេសកម្ពុជាមានការយល់ដឹងខ្ពស់ក្នុងវិស័យកសិកម្ម ពួកគេក៏អាចយកពូជរបស់វាមកដាំបានដែរ គ្រាន់តែការបង្កបង្កើនផលនៅមានកម្រិត មិនទាន់ឈានដល់ការដាំដុះទូលំទូលាយ ដែលមានតែនៅក្នុងខេត្តមណ្ឌលគិរីតែប៉ុណ្ណោះ។

ក៏ប៉ុន្តែថ្មីៗនេះ យើងអាចដាំវានៅក្នុងផើងក៏បាន វាបង្កលក្ខណៈងាយស្រួលជាច្រើនក្នុងការដាំ គ្រាន់តែយើងត្រូវតែយល់ដឹងឲ្យច្បាស់នូវបច្ចេកទេសក្នុងការដាំ ចៀសវាងទទួលបានផលមិនល្អ ដូចច្នេះយើងនឹងណែនាំវិធីដាំ ដូចខាងក្រោម៖

+ការរៀបចំ​ដាំ​ដុះ
-ត្រៀម​ផើង​ដំណាំ ដែល​មាន​ទំហំ​ល្មម ទៅ​នឹង​ដើម​ស្ត្របឺ​រី
-ដី​មាន​ជីជាតិ (​ដី​ត្រូវ​សមស្រប​តាម​ដំណាំ​ស្ត្របឺ​រី )

-កូនស្ត្រ​បឺរី
-គួរ​ចាប់ផ្តើម​ដាំ​ដុះ​ស្ត្របឺ​រី  ចាប់ពី​ចុង​ខែ​វិច្ឆិកា រហូត​ដល់​ដើម​ខែ​ធ្នូ (​អំឡុង​ខែ​ចុះ​ត្រជាក់​)
+ការដាំដុះ
-ចាក់​ដី​ចូល​ក្នុង​ផើង​ដំណាំ​

-យក​កូនស្ត្រ​បឺរី  ដាក់​កប់​ក្នុង​រណ្តៅ​ដី​ក្នុង​ផើង​
-រួច​ហើយ​ស្រោច​ទឹក​
-រយៈពេល​២​ខែ​កន្លះ ទៅ ៣​ខែ ស្ត្របឺ​រី  នឹង​ចាប់ផ្តើម​ផ្លែ​។

+ការថែទាំ
-ស្រោច​ទឹក​ជាប្រចាំ ឱ្យបាន​ទៀងទាត់ ២​ថ្ងៃ​ម្តង ព្រឹក​ម្តង និង​ល្ងាច​ម្តង​។


+ការប្រមូល​ផល
-បើសិនជា​យើង​ដាំ​ដុះ​ច្រើន​ផើង នោះ​ត្រូវ​ប្រឡេះ​យក​តែ​ផ្លែ​ណា​ដែល​ទុំ​ប៉ុណ្ណោះ
-ក្នុង​មួយ​ដើម​អាច​ប្រមូល​ផល​បាន​ប្រមាណ ១,៥​គី​ឡូ ទៅ​១,៨​គី​ឡូ ហើយ​វា​មាន​អាយុកាល​រហូតដល់​១៦​ខែ ទៅ​១៨​ខែ អាស្រ័យ​លើ​ការថែទាំ​ដល់

-គួរ​ប្រមូល​ផល​ស្ត្របឺ​រី  នៅពេល​ដែល​ត្រជាក់ គឺ​នៅ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​ប៉ុណ្ណោះ​
-ពេល​បេះ​ផ្លែ​ភ្លាម ពុំ​ចាំបាច់​លាង​ទឹក​នោះទេ ត្រូវ​ដាក់​វា​ចូលក្នុង​ប្រអប់​ដែល​ស្អាត និង​ត្រូវ​រក្សាទុក​វា​នៅ​កន្លែង​ត្រជាក់ ដែល​មាន​សីតុណ្ហភាព​ពី ៥ ទៅ ៧ ដឺ​ក្រេ
-នៅពេល​យើង​ចង់​បរិភោគ សឹម​យក​ផ្លែ​ទៅ​លាង​ទឹក​សម្អាត​។

បើបងប្អូនចង់ដឹង ថាវាទទួលបានផល ឬក៏មិនបានបងប្អូនអាចសាកល្បងអនុវត្តន៏វិធីដាំដោយខ្លួនឯង តែកុំភ្លេចដាំឲ្យត្រឹមត្រូវតាមបច្ចេកទេសបើចង់ទទួលបានផលខ្ពស់ ៕