ថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហមរេដអាន បន្តប្រគល់រង្វាន់ម៉ូតូZoomerX ដល់អតិថិជន០២រូបទៀតនៅខេត្តកំពង់ធំ។

អ្នកឈ្នះរង្វាន់ម៉ូតូZoomerXពីរេដអានទាំងពីររូបថ្ងៃនេះមាន៖

ទី១ៈ ឈ្មោះ ចៅ ស៊ុនហាក់ ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកលក់ដូរក្នុងផ្សារកំពង់ថ្ម រស់នៅភូមិ-ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ បងហាក់ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ថ្ងៃនោះពេលត្រឡប់ពីខេត្ត សៀមរាបវិញ គាត់បានទៅទិញភេសជ្ជៈប៉ូវកម្លាំងរេដអាន ចំនួន០១កំប៉ុង ពីផ្ទះអ្នកលក់នៅផ្លូវបត់ទៅស្រុក ចម្ការលើមកហូប ដោយក្នុងធុងទឹកកកសល់តែរេដអាន ០២កំប៉ុងប៉ុណ្ណោះ។ ពេលគាស់ភ្លាមស្រាប់តែឃើញ រូបម៉ូតូ គាត់ក៏ប្រាប់អ្នកលក់ ស្រាប់តែអ្នកលក់ស្រែកថាត្រូវរង្វាន់ម៉ូតូហើយ ក៏នាំគ្នាស្រែកហ៊ោឡើង ផ្អើលគេឯងតែម្តង។

ទី២ៈ មានឈ្មោះ ម៉ក់ ថេវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំក្រវ៉ា ស្រុកបារាណ៍ ខេត្តកំពង់ធំ។ ប្អូនប្រុស ថេវ៉ា តែងតែញ៉ាំរេដអានជាប្រចាំពេលធ្វើការបែកញើសអស់កម្លាំង ឬ ក្រោយពេលលេងកីឡា។ ថ្ងៃត្រូវរង្វាន់នោះ ថេវ៉ាទៅលេងបុណ្យបញ្ចុះខណ្ឌសីមា នៅក្នុងវត្តកំពង់អំបិល ក៏បានទិញរេដអាន០១កំប៉ុង មកញ៉ាំ ពេលគាស់មកក៏ឃើញរូបម៉ូតូ ប្អូនប្រុសស្រែកហ៊ោឡើងឈ្នះរង្វាន់ម៉ូតូហើយៗផ្អើលពេញវត្ត។ បន្ទាប់មកទៀតគាត់បានឱ្យបងថ្លៃជួយទាក់ទងទៅក្រុមហ៊ុន ហើយក្រុមហ៊ុនក៏បញ្ជាក់ថាពិតជាត្រូវពិតប្រាកដ មែន និងបានដឹកម៉ូតូZoomerXមកដល់ផ្ទះតែម្តង។

រីឯអ្នកលក់ដែលបានលក់រេដអានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូZoomerXទាំងពីរនាក់វិញគឺ មានឈ្មោះ ងួន ម៉េងលី ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកលក់រេដអាននៅភូមិ-ឃុំកំពង់ថ្ម និង ឈ្មោះ អ៊ុល ស៊ាងនី អាយុ៤៩ឆ្នាំ អ្នកលក់រេដអាននៅភូមិ-ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈ ប៉ូវកម្លាំង រេដអាន(Red Ant) ម្នាក់ៗ 50កេសផងដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអាន លោក នាង វាសនា ដែលបាននាំយករង្វាន់ទៅប្រគល់ជូន អតិថិជនថ្ងៃនេះ ក៏បានជូនពរដល់អតិថិជនរេដអានទាំងអស់មានឱកាសក្លាយជាអ្នកឈ្នះរង្វាន់ម៉ូតូZoomerX ជាបន្តបន្ទាប់ជាច្រើនគ្រឿងទៀត។ តំណាងក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថាក្រៅពីរង្វាន់ម៉ូតូZoomerX នៅលើក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំងរេដអានក៏មានរង្វាន់ធំៗជាប្រាក់ដុល្លារ និង ភេសជ្ជៈប៉ូវកម្លាំង រេដអាន០១កំប៉ុងៗ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។