តិចសាស់៖ អាជ្ញាធរអាមេរិក បានឱ្យដឹងថាមនុស្សយ៉ាងហោច ណាស់២០នាក់ ត្រូវបានសម្លាប់ និង២៦នាក់រងរបួស នៅក្នុងការបាញ់ប្រហារដ៏រង្គាលមួយរបស់ខ្មាន់ កាំភ្លើងម្នាក់ ក្នុងទីក្រុង El Paso នៃរដ្ឋតិចសាស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចាត់ទុកការបាញ់ប្រហារនៅព្រឹកថ្ងៃ សៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) គឺជាការបាញ់សម្លាប់មនុស្សដ៏រង្គាលបំផុតនៅ ក្នុងប្រវត្តិសាស្ត្រនៃរដ្ឋតិចសាស់។ ការបាញ់ប្រហារនេះបានកើតឡើងនៅផ្សារទំនើប Walmart មួយកន្លែងស្ថិតនៅទីក្រុង El Paso ខណៈបុរសអាយុ២១ឆ្នាំ ម្នាក់ឈ្មោះ Patrick Crusius ត្រូវបានចាប់ខ្លួន។

ប៉ុន្តែគេមិនទាន់ដឹងពីមូលហេតុនៃ ការបាញ់ប្រហារនេះនៅឡើយទេ ដោយគ្រាន់តែនៅក្នុងកាមេរ៉ាសុវត្ថិភាពគេឃើញជនសង្ស័យរូបនេះ កាន់កាំភ្លើងវែងមួយដើម៕