1. បើយើងក្រលេកមើលត្រឹមផលិតផលសម្រេចមួយ យើងអាចគិតថាវាមានភាពសាមញ្ញ និង គួរឲ្យទាក់ទាញ ! ប៉ុន្តែគ្រប់ផលិតផលសម្រេចទាំងអស់ សុទ្ធតែធ្លាប់ឆ្លងកាត់ការពិសោធន៍ និង វិភាគផលិតគំរូយ៉ាងម៉ត់ចត់បំផុតពីក្រុមអ្នកជំនាញ ពីគ្រប់ភាគីពាក់ព័ន្ធ ។

ដូចគ្នានេះដែរចំពោះផលិតផលថ្មីផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ Reno FC Barcelona Edition បានកំពុងអង្រួនបេះដូង Fan Barcelona និង អ្នកគាំទ្រចម្រុះដទៃទៀតឲ្យលង់ស្រលាញ់វាជាមួយរូបរាងខាងក្រៅ ដែលរំលេចជាពណ៌ខៀវ លាយ ក្រហម និង មាន Logo ពណ៌មាសផងនោះ សឹងតែធ្វើឲ្យមនុស្សគ្រប់គ្នាមិនងាយដកចិត្តបាន។

ការចាក់ពណ៌ ឲ្យដូចជាមួយនឹង Brand Barcelona មិនមែនជារឿងធម្មតានោះទេ! ព្រោះប្រសិនបើមិនដូចនូវពណ៌និមិត្តសញ្ញារបស់គេទេ វានឹងអាចមានបញ្ហាប្រឈមទៅថ្ងៃក្រោយ ។ ពណ៌របស់ OPPO Reno FC Barcelona Edition មានឈ្មោះថា Blue and Garnet Gradient ជាពណ៌ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ធ្វើយ៉ាងណាឲ្យមានពណ៌ខៀវស្រងាត់ និង ពណ៌ក្រហមស្អាត ដែលមានផ្ទៃខាងក្រោយបែកព្រិលៗ បន្តិច ហើយការងារទាំងអស់នេះ! វាបានឆ្លងកាត់ច្រើនដំណាក់កាល ដោយការបដិសេធពីក្រុមអ្នកជំនាញអន្តរជាតិ ប៉ុន្តែទន្ទឹងគ្នានោះដែរក្រុមផលិតកររបស់ OPPO មិនរាថយឡើយ ពួកគេនៅតែតស៊ូ ពុះពារធ្វើវាម្តងហើយ ម្តងទៀត ដោយពួកគេបានស្ថិតនៅជាប់ជាមួយនឹងក្រុមអ្នកត្រួតពិនិត្យពិសេសទាំងនោះដែលមានចំនួនមិនច្រើនឡើយ ដើម្បីសំយោគពណ៌ទូរស័ព្ទដ៏អស្ចារ្យមួយម៉ូឌែលនេះ ឲ្យកាន់តែទាក់ទាញ និង ដូចបេះបិតនឹង Brand Barcelona។

ដូច្នេះនៅទីបំផុតផលិតផលសម្រេចក៏បានលេចចេញជារូបរាងបានយ៉ាងល្អឥតខ្ចោះ ស្ទើរមិនគួរឲ្យជឿ ដោយពួកគេបានឲ្យឈ្មោះវាថា “The Color of Miracle “ ដូច្នេះវាមានន័យថាទូរស័ព្ទនេះ គឺពិតជាមិនធម្មតារបស់គេមែន! នេះយើងមកដឹងត្រឹមតែលក្ខណៈពិសេសនៃពណ៌ ចុះទម្រាំចំណុចពិសេសផ្សេងៗទៀត? ខ្ញុំអាចនិយាយបានថាតម្លៃល្អ ៩៩៩ដុល្លារ (ក្នុងប្រទេសកម្ពុជា) ពិតជាសាកសម និង ប្រណីតបំផុតជាមួយនឹងទូរស័ព្ទ OPPO Reno FC Barcelona Edition ខ្លាំងណាស់! តោះនៅចាំអីទៀតទៅកម្មង់ឲ្យហើយ មុនថ្ងៃប្រកាស លក់ផ្លូវការនៅថ្ងៃទី៤ ខែសីហានេះ! វាមានចំនួនត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះគ្នាយើងអើយ៕