ថៃ៖ កាលពីពេលថ្មីៗនេះ តារាម៉ូដែលសិចស៊ីកូរ៉េខាងត្បូង នាង Shin Jae Eun បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនី Instagram ដែលបានបង្ហាញពីសកម្មភាពដំណើរកម្សាន្តឯកជនរបស់នាងមកកាន់ប្រទេសថៃ ហើយចំពោះរូបថតទាំងនោះដែរ គឹសុទ្ធតែស្រស់ស្អាត ជាពិសេសទៅទៀតនោះ គឺភាពសិចស៊ីស៊ីអារម្មណ៍តែម្ដង ។ 

យោងតាម Shin Jae Eun  បានឲ្យដឹងថា នាងបានទៅកម្សាន្តនៅភូកេត ដែលជាតំបន់ទេសចរណ៍ដ៏ល្បីនៅប្រទេសថៃ ហើយខណៈនោះដែរ នាងក៏ឆ្លៀតពេលថតរូប បង្កប់នូវភាពសិចស៊ីរបស់នាង ដើម្បីបង្អួតសម្រស់នៅលើបណ្ដាញសង្គម ដោយធ្វើឲ្យអ្នកគាំទ្រនៅក្នុងប្រទេសថៃ ចាប់អារម្មណ៍ ព្រមទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 

សូមបញ្ជាក់ថា Shin Jae Eun  គឺជាតារាម៉ូដែលសិចស៊ីបំផុតមួយរូបនៅកូរ៉េខាងត្បូង ហើយរហូតមកទល់បច្ចុប្បន្ននេះ គេកត់សម្គាល់ឃើញថា កេរ្តិ៍ឈ្មោះរបស់នាង មានភាពល្បីល្បាញខ្លាំងគួរសម ៕

សហការី KBN

ប្រភព៖ kapook