ខេត្តព្រះសីហនុ ៖ ភ្លៀងមួយមេធំ កាលពីវេលាថ្ងៃត្រង់ថ្ងៃ០២ ខែសីហា ឆ្នាំ២០១៩នេះ ធ្វើឲ្យតំបន់ទំនាបមួយចំនួន ដូចជានៅស្ពានអូរសំអាត និងតំបន់ទំនាបខ្លះទៀត ក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ កំពុងទទួលរងលិច ដោយសារទឹកភ្លៀង។

ករណីជំនន់ទឹកភ្លៀងនេះ អាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពីលោក គួច ចំរើន អភិបាលខេត្ត បានធ្វើការដោះស្រាយជាបណ្តើរៗ ដូចជាឲ្យគ្រឿងចក្រ (អាអ៊ិច) កាយបើកផ្លូវទឹក និងដោះស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរ ប្រឡាយជាដើម ជាសុទ្ធជាបញ្ហានាំឲ្យស្ទះផ្លូវទឹកហូរ។

ពេលរដ្ឋសង្ឃឹមថា នៅពេលខាងមុខនេះ នៅក្រុងព្រះសីហនុ មិនមានបញ្ហាជំនន់ទឹកភ្លៀងកើតឡើងទៀតឡើយ៕