បច្ចុប្បន្នការបង្កបង្កើនផល ខាងវិស័យកសិកម្មមានការរីកចំរើនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជាកសិករយើងមានជីវភាពសមរម្យក្នុងការរស់នៅ។ ក៏ដូចជាសួនបន្លែដែលសព្វថ្ងៃនេះទាមទារឲ្យដាំនៅលើផ្ទៃដី សមស្របនិងអាកាសធាតុ ការថែទាំ ចំណាយដើមទុនច្រើន ប៉ុន្តែក្នុងថ្ងៃនេះយើងមានវិធីសាស្រ្ដថ្មីមួយ គឺរបៀបដាំបន្លែបណ្តែតទឹក មានលក្ខណះងាយស្រួល ចំណេញថវិការ និងពេលវេលា។

/.សំភារៈដែលត្រូវមាន៖
-កញ្ច្រែងជ្រុង ១
-ដបជ័រចំណុះ1.5លីត្រ(៨ដប)
-ស្រកីដូង
-ថង់ប្លាស្ទិក

-ដីសំរាប់ដាំដំណាំ
-ប្លាស្ទិកស្អិត
-គ្រាប់ពូជដំណាំ
២/.របៀបធ្វើ៖
-រៀបចំដាក់ដីសំរាប់

-យកដបជ័រមកចងនិង រុំប្លាស្ទិកស្អិតឲ្យជាប់ជាមួយនឹងកញ្ច្រែង
-យកថង់ប្លាស្ទិកមកដាក់ក្នុងកញ្ច្រែងដោយយកប្លាស្ទិកស្អិតមករុំនូវគែមឲ្យជាប់ជាមួយនឹងកញ្ច្រែងបានល្អ ហើយចោះរន្ធនៅបាតដើម្បីឲ្យមានខ្យល់និងទឹកចេញចូលបាន

-យកស្រកីដូងមកដាក់ រួចយកដីសំរាប់ដាំដំណាំមកចាក់ពីលើ
-យកគ្រាប់ពូជដំណាំមកដាក់ដាំរួចស្រោចទឹក
-រង់ចាំទាល់តែគ្រាប់ពូជចេញពន្លកសិន ទើបយកទៅបណ្តែតទឹក

*រយៈពេល20-25ថ្ងៃយើងនឹងអាចប្រមូលផលដំណាំទាំងនោះបានហើយ ដោយមិនចាំបាច់ស្រោចទឹកនិង ថែទាំជារៀងរាល់ថ្ងៃនោះទេ​ ​៕