ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ មានករណីគ្រោះធម្មជាតិភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់រលំផ្ទះប្រជាពលរដ្ឋ១ខ្នង បណ្តាលឲ្យសង្កាត់ស្ត្រីម្នាក់ស្លាប់ចោលកូនយ៉ាងអាណោចអាធ័ម និងរងរបួស ក្មេងប្រុស-ស្រី២នាក់។

ជនរងគ្រោះក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ មានទី១-ឈ្មោះ ពិន សៀន ភេទស្រី អាយុ46ឆ្នាំ (ស្លាប់)។ ទី២- ឈ្មោះ សុខ នី ភេទស្រី អាយុ05ឆ្នាំ (រងរបួស)។
ទី៣- ឈ្មោះ ឈន សុភាន់ អាយុ05ឆ្នាំ (រងរបួស)។ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

ក្រោយកើតហេតុ ក្មេងរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសសង្គ្រោះជីវិត។ ចំណែក សពស្រ្តីរងគ្រោះសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តីក្តុកក្តួលជាពន់ពេក៕