ថៃ៖ កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍ថ្មីមួយទៀតនៅឯប្រទេសថៃ នោះគឺមានគូស្នេហ៍វ័យក្មេងមួយគូបានភ្ជាប់ពាក្យជាមួយគ្នា បន្ទាប់ពីបានស្គាល់គ្នាត្រឹមតែរយៈពេល ១៦ថ្ងៃប៉ុណ្ណោះ ដែលនេះមិនខុសពីពាក្យចាស់ពោលថា «ស្នេហាផ្លេកបន្ទោរ» មែន ។ 

យ៉ាងណាមិញបើក្រឡេកទៅមើលការបង្ហោះរបស់នាងជាកូនក្រមុំនៅគណនីហ្វេសប៊ុកវិញ បានឲ្យឃើញថា នាងបានសរសេរសំណេរមួយឃ្លារមានអត្ថន័យថា “អរគុណដែលបងបានធ្វើតាមការសន្យា ស្រឡាញ់គ្នា ១៤.៧.២០១៩ ភ្ជាប់ពាក្យ ៣០.៧.២០១៩…រឿងស្គាល់គ្នាយូរនោះមិនមែនជាបញ្ហាឡើយ សំខាន់ស្រឡាញ់គ្នា យល់ចិត្តគ្នា និងរស់នៅបែបនេះជារៀង…” ។ 

ជាមួយគ្នានេះដែរ បើតាមការបញ្ចេញមតិរបស់មហាជន បានដឹងថា តាមការមើលឃើញរបស់ពួកគេគឺនារីជាកូនក្រមុំដូចជាកំពុងមានផ្ទៃពោះថែមទៀតផង ៕

សហការី KBN

ប្រភព៖ kapook