ភ្នំពេញ៖ ខ្យង គឺជាសត្វមួយប្រភេទដែលមានពូជច្រើនខុសៗគ្នា មានការបន្លាស់ទីយឺតជាងគេបង្អស់ក្នុងចំនោមសត្វផ្សេងៗទៀត។ បច្ចុប្បន្នខ្យងត្រូវបានគេនិយមបរិភោគ មិនថាខ្យងរស់នៅក្នុងបឹង សមុទ្រ ដែលវាឱាជារសឆ្ងាញ់។

ប៉ុន្តែនៅពេលថ្មីៗនេះនៅក្នុងប្រទេសថៃ បានឲ្យដឹងថាមានកសិដ្ឋានប្រមាណ៨៥ កន្លែងនៅខេត្តថៃណាខនណុក​ ដែលមានចម្ងាយ ២ ម៉ោងនៅខាងកើតទីក្រុងបាងកកដែលផលិតបានជាធម្មតានូវជាតិរំអិល ៦០០ លីត្រក្នុងមួយខែ បានកំពុងតែប្រកបរបរចិញ្ចឹមខ្យងយកស្លេសរបស់វា ដែលមានតម្លៃថ្លៃជាងមាសទៀត ហើយខ្យងដែលពួកគេចិញ្ចឹមគឺជាប្រភេទខ្យងAchatina ដែលគេស្គាល់ថាជាខ្យងយក្សអាហ្រិ្វក។ បើស្ដាប់តាមការរៀបរាប់របស់ម្ចាស់កសិដ្ឋានបានឲ្យដឹងថា​ កសិករយើងធ្លាប់តែស្អប់ខ្យងហ្នឹង ព្រោះវាតែងតែស៊ីដំណាំ ហើយ​ចាប់​វា​ចោល​តាម​ផ្លូវ និង​បោះ​ចូល​ទន្លេ តែ​ឥឡូវ​ពួកគាត់​អាច​លក់​ខ្យង​នោះ​ឲ្យ​ខ្ញុំ​ដើម្បី​បង្កើន​ចំណូល​មួយផ្នែក​ដែរ​​។ បើ​ប្រមូល​បាន​ខ្យង ១ ០០០ ក្បាល គេ​អាច​រក​បាន​ពី ៣២០ ទៅ ៦៥០ ​ដុល្លារ​ថែម​ទៀត​។

យោង​តាម​ការស្រាវជ្រាវ​របស់ group Coherent Market Insights កសិដ្ឋាន​ចិញ្ចឹម​ខ្យង​នៅ​ខេត្ត​នេះ​បាន​បង្កើត​ចំណូល​ពី​ទីផ្សារ​ទឹកមាត់​ខ្យង​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៣១៤ ​លាន​ដុល្លារ​អាមេរិក​។

ទឹកមាត់​ខ្យង​ដ៏មាន​តម្លៃ​ត្រូវបាន​ស្រង់​យក​ពី​ក្រពេញ​របស់​វា​យ៉ាង​យកចិត្ត​ទុកដាក់ និង​អត់ធ្មត់​បំផុត​។ វា​ត្រូវបាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​គ្រឿងសម្អាង​នានា​នៅ​ប្រទេស​ថៃ មុន​នឹង​ដឹក​បន្ត​ទៅ​ផលិត​ជា​គ្រឿងសម្អាង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋអាមេរិក​។

លោកគីតផុង ភូតារ៉ាធូវ៉ានុន ដែល​ផលិត​សេរ៉ូម​ទឹកមាត់​ខ្យង​ក្រោម​ស្លាក​សញ្ញា Acha បាន​ផ្គត់ផ្គង់​ទីផ្សារ​គ្រឿងសម្អាង​នៅ​កូរ៉េ និង​អាមេរិក​ដោយ​លក់​ម្សៅ​ទឹកមាត់​ខ្យង​តម្លៃ ១,៨ លាន​បាត​ ក្នុង​ ១ ​គីឡូក្រាម ( ៥៨ ២០០ ​ដុល្លារ​) ខណៈ​មាស​ ១ ​គីឡូក្រាម​ មាន​តម្លៃ​ ៤៦ ៣០០ ​ដុល្លារ​។

ម្សៅ​ទឹកមាត់​ខ្យង​ថៃ​មាន​តម្លៃ​ថ្លៃ​ជាង​ផលិតផល​ពី​ចិន​ដែល ១ ​គីឡូក្រាម​ ត្រឹមតែ ២ ៦០០ ​ដុល្លារ​។ លោក គីតផុង អះអាង​ថា​នៅ​ចិន ទឹកមាត់​ខ្យង​ត្រូវ​បាន​បូម​ជា​រៀងរាល់​ថ្ងៃ ខណៈ​នៅ​ថៃ​ជា​រៀងរាល់​ ៣ ​សប្ដាហ៍​ម្ដង​ ៕