មនុស្ស​ចិត្តល្អ​មួយ​ក្រុម ដែល​ជា​អ្នក​ជិតខាង បានប្រមូលផ្ដុំគ្នា​ដោយ​យក​ក្រណាត់​កម្រាល​មក​ធ្វើ​ទម្រ ដើម្បី​ជួយ​សង្គ្រោះជីវិត​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ ដែល​បាន​ធ្លាក់​ពីលើ​ជាន់​ទី​៥ នៃ​អគារ​លំនៅ​ឋាន​មួយ​កន្លែង បន្ទាប់​ពី​ក្មេង​រងគ្រោះ​​ព្យាយាម​តោង​របង​ដែក​យ៉​មុខ​ផ្ទះឡើងទៅវិញពុំបាន​ ។

ឧប្បត្តិហេតុ​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ ត្រូវ​គេ​ថត​វី​ដេ​អូ​បាន កាលពី​ថ្ងៃ​ទី​២៩ កក្កដា ២០១៩ នៅ​ក្នុង​ក្រុង​ចុង​ឈី​ង នៅ​ភាគ​ខាង​ត្រូ​ង នៃ​ប្រទេស​ចិន ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម Weibo របស់​ចិន បង្ហាញ​អោយ​ឃើញ ក្មេង​នោះ​បាន​កាន់​តោង​របង​ដែក​យ៉​មុខ​ផ្ទះ ព្យាយាម​ឡើង​លើ មុន​នឹង​ធ្លាក់​មក​ដី ។ តែ​ជា​សំណាងល្អ អ្នក​ជិតខាង​បាន​បង្កើត​ជា​ទម្រ សម្រាប់​ទ្រ​ក្មេង​ប្រុស​នោះ នៅ​ពេល​ធ្លាក់​មក​ដី ។

យោង​តាម សាក្សី​ឈ្មោះ Liu បានឱ្យ​ដឹង​ថា រូប​គាត់​ជា​រស់នៅ​ជាន់​ទី​២៧ នៃ​អគារ​លំនៅ​ឋាន​នេះ រូប​គាត់​ឮ​សំឡេង​ស្រែក​យ៉ាង​ខ្លាំង ភ្លាមៗនោះ​​គាត់​ក្រឡេក​មើលទៅ​ឃើញ​ក្មេង​ប្រុស​នោះ បាន​ប្រើ​ដៃ​ទាំង​ពីរ​តោង​យ៉​មុខ​ផ្ទះ ដោយ​ព្យាយាម​យក​ជើង​តោង​ឡើង​តាម​ជញ្ជាំង​មួយ​សម្ទុះ មុន​នឹង​របូតដៃ​ធ្លាក់​មក​ក្រោម ខណៈ​ពេល​កើតហេតុ​នោះ​ឪពុក​-​ម្តាយ​របស់​កុមារ​នេះ​នៅ​កន្លែងធ្វើការ ។

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ ដែល​ធ្វើ​អោយ​ក្មេង​ប្រុស​ម្នាក់​នោះ​មក​តោង​របង​ដែក​យ៉​មុខ​ផ្ទះ​ បែប​នេះ នៅឡើយ​ទេ ។ ទោះជា​យ៉ាងនេះ​ក្តី កុមារ​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួសស្រាល ផង​ដែរ ៕