បើនិយាយដល់ប្រទេសកសិកម្មដែលមានភាពរីកចំរើន ជឿនលឿនដល់កំពូលនោះអ្នកនឹងគិតដល់ប្រទេសអ៊ីស្រាអែល​ ដែលជាប្រទេសមួយមានផ្ទៃដីតូច ហើយស្ថិតនៅលើវាលខ្សាច់សាហារ៉ា និងហ៊ុមព័ទ្ធដោយទឹកសមុទ្រប្រៃ គ្មាន​ទឹក​ប្រើប្រាស់ គ្មាន​ប្រភពទឹក​សម្រាប់​ប្រើ​ធ្វើជា​មូលដ្ឋាន​ផ្គត់ផ្គង់​ទឹក ដែលជា​បច្ច័យ​មួយ​អាក្រក់​សម្រាប់​ការធ្វើ​កសិកម្ម​។ មាន​ផ្ទៃដី​ចំនួន​ត្រឹមតែ​ប្រមាណ​ជ​ជា ២០​ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ដាំ​ដំណាំ​បាន ឬ​អាច​​ហៅថា​ជា​ដី​សម្រាប់ធ្វើ​កសិកម្ម​។​​  ដែលជាហេតុធ្វើឲ្យប្រជាជននៅក្នុងប្រទេសដ៏តូចមួយនេះនៅមិនស្ងៀម ក្នុងការសិក្សាស្រាវជ្រាវរកវិធីសាស្ត្រដាំដុះកសិកម្មឲ្យមានដំណើរការឡើង។

កាល​ពី​សម័យ​មុន ដូនតា​របស់​អ៊ីស្រាអែល បាន​ដាក់​ដុំ​ថ្ម​ជុំវិញ​ដំណាំ​របស់​ខ្លួន​ដើម្បី​ប្រមូល​ទឹក​សន្សើម​ពី​ក្នុង​ខ្យល់​អាកាស ហើយ​ឥឡូវ​ គំនិត​នេះ​ត្រូវ​បាន​យក​មក​អភិវឌ្ឍ​ជា​មួយ​បច្ចេកវិទ្យា​បច្ចុប្បន្ន។ ក្រុមហ៊ុន​អ៊ីស្រាអែលTal-Ya បាន​អភិវឌ្ឍ​ឧបករណ៍​ដើម្បី​ប្រមូល​ទឹក​សន្សើម​សម្រាប់​ស្រោច​ស្រប់​ដំណាំ​ខណៈ​ដែល​ទឹក​ក្នុង​ប្រទេស​នេះ មាន​ការ​ខ្វះ​ខាត​ខ្លាំង។​

ការបង្កើតថ្មីនេះមានផលប្រយោជន៍អេកូឡូស៊ីជាច្រើនដែលហួសពីការសន្សំទឹកធម្មតា។ឧបករណ៍​នេះ មាន​តម្លៃ​ត្រឹម​១​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ប្រើប្រាស់​លើ​រុក្ខជាតិ​មួយ​ដែល​ឧបករណ៍​នេះ​ត្រូវដាក់​ជាប់​នឹង​​ដី​ផ្ទាល់។ ឧបករណ៍នេះ ត្រូវ​បាន​ចោះ​ប្រហោង​កណ្ដាល​សម្រាប់​ឲ្យ​រុក្ខជាតិ​លូតលាស់ ហើយ​ផ្នែក​ជុំវិញ​សម្រាប់​ទាក់ទាញ​ទឹក​សន្សើម​មក​ស្រោចស្រប់​ដំណាំ។ លើស​ពីនេះ ឧបករណ៍​ដែល​ប្រើប្រាស់​ហើយ ក៏​អាច​ផ្លាស់​ប្ដូរ​សម្រាប់​ដាក់​លើ​រុក្ខជាតិ​ផ្សេង​ទៀត​ដោយ​សារ​វា​មាន​ស្រទាប់​ការពារ UV ហើយ​មិន​ខូចគុណភាព​ក្រោម​កម្ដៅ​ថ្ងៃ ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នោះ​ទេ ៕

តាមការបញ្ជាក់របស់ក្រុមហ៊ុនផលិតឧបករណ៏នេះ សម្រាប់ប្រើជាមួយ ដំណាំគឺវាអាចជួយសន្សំសំចៃទឹកបាន៥០%​ ដោយមានការទទួលស្គាល់ពីក្រសួងកសិកម្មផ្ទាល់របស់ប្រទេសអ៊ីស្រាអែល ៕