ភ្នំពេញ៖ ខ្សែភាពយន្ត Fast and Furious Hobbs and shaw គឺជាកំពូលខែ្សភាពយន្តបាញ់ប្រហារ បែបវិទ្យាសាស្រ្ត លាយឡំជាមួយភាពកំប្លែង និងឈុតឆាកគួរអោយភ្ញាក់ផ្អើលជាច្រើនដែលវាមានភាពខុសប្លែកទៅនឹងវគ្គមុនៗ។

ក្នុងវគ្គនេះគឺ Hobbs និង Shaw ដៃគូជំលោះចាស់ដែលតែងឌឺដងសម្ដីគ្នានោះត្រូវបង្ខំចិត្តចងសម្ព័ន្ធមិត្ត​នឹងគ្នា ដើម្បីបំពេញបេសកកម្មដ៏សំខាន់មួយទប់ស្កាត់ការគំរាមគំហែងដល់អនាគតរបស់ពិភពលោកពីក្រុមពួកអ្នកវិទ្យាសាស្រ្តមួយក្រុមមានគំនិតទុច្ចរិត ដែលព្យាយាមដណ្ដើមយកមេរោគឆ្លងម្យ៉ាង មានឥទ្ធិពលអាចបំផ្លាញជិវិតមនុស្សទាំងអស់នៅក្នុងពិភពលោកក្នុងមួយពព្រិចភ្នែកយកទៅប្រើក្នុងផ្លូវអាក្រក់។ 

អ្វីដែលសំខាន់ គឺពួកទាំងនោះមានអាវុធទំនើបៗបច្ចេកវិទ្យាខ្ពស់ស្ទើនឹកស្មានមិនដល់ដែលជាការគំរាមគំហែងធ្ងន់ធ្ងរដល់អ្នកទាំងពីរ។ ដូចនេះដើម្បីឱ្យបេសកកម្មមួយនេះបានសម្រេចវាមិនមែនជារឿងងាយស្រួលឡើយ វាទាមទារឱ្យពួកគេទាំងពីរព្យាយាមគ្រប់មធ្យោបាយធ្វើយ៉ាងណាជំនះគ្រប់ឧបសគ្គហើយត្រូវមានភាពឆ្លាតវ័យរៀងៗខ្លួន។ ថាតើបេសកកម្មរបស់ពួកគេអាចសម្រេចជោគជ័យបានឬយ៉ាងណា កុំភេ្លចតាមដានទស្សនាខ្សែភាពយន្ត Fast and Furious Hobbs and Shaw ដែលមានបញ្ចាំងនៅគ្រប់សាខារបស់រោងភាពយ​ន្តលេជេន ៕