បរទេស៖ កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូត្រូវបានភ្ញៀវទេសចរណ៍ថតវីដេអូខណៈដែលពួកគេកំពុងបើកឆាករួមរ័ក នៅក្នុងចំណោមមនុស្សជាច្រើននាក់ ដោយពុំខ្មាសអៀនឡើយ ដែលសកម្មភាពនេះបានកើតឡើងនៅឧទ្យានជាតិ Freak Ford សហរដ្ឋអាមេរិក ។ 

វីដេអូឃ្លីបនេះដែរ ត្រូវបានគេយកទៅបង្ហោះលើហ្វេសប៊ុក ដោយមានមនុស្សជាច្រើនចុចស៊ែបន្តយ៉ាងច្រើនលើសលប់ ហើយក្នុងនោះក៏មានការរិះគន់ខ្លាំង ។ 

យ៉ាងណាមិញ សម្រាប់គូស្នេហ៍ឥតកេរ្តិ៍ខ្មាសខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ តែគេដឹងថា ខណៈដែលពួកគេកំពុងធ្វើសកម្មភាពរួមរ័កនោះ គឺមានប៉ូលិសដែលឈរឃ្លាំមើលនៅទីតាំងឧទ្យាន បានមកនាំពួកគេទៅណែនាំ និងអប់រំ កុំឲ្យធ្វើបែបនេះនៅទីសាធារណៈ ព្រោះមិនមែនមានតែមនុស្សចាស់ទេ ដែលមកកម្សាន្ត ពោលគឺក្មេងៗក៏មានវត្តមាននៅទីនោះដែរ ដូច្នេះសូមកុំធ្វើគំរូអាក្រក់ដល់ពួកគេ ៕

សហការី KBN

ប្រភព៖ kapook